ការធ្វើជំរឿនសេដ្ឋកិច្ចនៅខេត្ដសៀមរាប បានប្រមាណ៦០ភាគរយ

2022/03/11 10:56:33 pm        566

ភ្នំពេញ៖ មន្ដ្រីជំរឿន បានអះអាងថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នៅក្នុងខេត្ដសៀមរាប បាននឹងកំពុងដំណើរ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ខែមីនានេះ អនុវត្ដបានប្រមាណ ៦០ភាគរយហើយ ក្នុងចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺនទីតាំង ដែល​បាន​ចុះ​បញ្ជី​សេដ្ឋកិច្ច​នៅក្នុងខេត្ដនេះ។

លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការ ខេត្ដសៀមរាប បានឱ្យដឹងថា ការធ្វើសម្ភាសន៍សម្រាប់ ជំរឿន​សេដ្ឋកិច្ច ធ្វើឡើងទៅលើអង្គភាពអាជីវកម្មសហគ្រាសទាំងរបស់រដ្ឋ ឯកជន ដែលបាន​ចុះបញ្ជីសេដ្ឋកិច្ច និងការគូរផែនទីកាលពីឆ្នាំ២០២១ ដែលក្នុងនោះ មន្ដ្រីជំរឿន​បានធ្វើសម្ភាសន៍ ប្រជាពលរដ្ឋលក់ដូរ ​អីវ៉ាន់ចាប់ហួយពីមួយកញ្ច្រែងនៅខាងមុខផ្ទះ ​ឬនៅតាមផ្លូវ រហូតដល់​ផ្ទះ​សំណាក់ សណ្ឋាគារ ក្រុមហ៊ុន ​តូចធំទាំងអស់ ​លើកលែងតែជាប្រភេទអាជីវកម្មរបស់ស្ថានទូតនានា និងផ្នែកកិសកម្ម។

លោក បានបន្ដថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ ​បានដំណើរការយ៉ាងរលូន ​ដោយក្នុងរយៈ ពេល៩ថ្ងៃកន្លងមកនេះ ​បានប្រមាណ ៦០ភាគរយហើយ ​ក្នុងចំណោមអាជីវកម្មសហគ្រាស​ចំនួន​ប្រមាណ ជាង៤ម៉ឺន៨ពាន់ទីតាំង ​ខណៈដែលមានន្ដ្រីជំរឿន ​ជាង២០០នាក់ បាន​ចុះប្រតិបត្ដិការធ្វើជំរឿនសេដ្ឋកិច្ច ​ដោយគ្រោង​នឹង​បញ្ចប់​តាមផែន​ការកំណត់​នៅ​ដំណាច់ ខែមីនានេះ។

លោក ហាក់ សុធារ៉ា បានស្នើប្រជាពលរដ្ឋឱ្យ​មានចូលរួម​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុមមន្ដ្រីជំរឿន ឱ្យ បានទាន់ពេល​ព្រោះការធ្វើជំរឿនសេដ្ឋកិច្ចនេះ ​នឹងត្រូវបានរក្សាការ​សម្ងាត់​អាជីវកម្មសហគ្រាស របស់ប្រជាពលរដ្ឋ។

រដ្ឋាភិបាលកម្ពុជា បានអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចលើកទី២នេះ ​ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីក ចម្រើន ​ដែលបានអនុវត្ដចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ​ខែមីនា ឆ្នាំ២០២២។​ រាល់ទិន្ន័យជំរឿន​ទាំង​អស់ នឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច ​សហគ្រាស ​សិប្បកម្ម ​អាជីវកម្ម លក់ដុំ ​លក់រាយ និង​សេវាកម្ម ផ្សេងៗទៀត។ ​ការធ្វើជំរឿននេះ ​គឺជាកត្តាចំបាច់បំផុត​សម្រាប់ប្រទេសជាតិ ដើម្បី​រៀបចំ​គោលនយោបាយ​ អាទិភាពសំខាន់ៗ ​ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន៕

អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm