នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បានច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានចំពោះមហិច្ឆតារបស់ទីក្រុងប៉េកាំងនៅតំបន់អាក់ទិក ក្រោយអង្គការណាតូនិយាយថា ការចរចាលើកោះ Greenland ជាមួយសហរដ្ឋអាមេរិក មានបំណងការពាររុស្ស៊ី និងចិនពីការទទួលបានជំហររឹងមាំនៅតំបន់អាក់ទិក ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា ពាក្យថាការគំរាមកំហែងរបស់ចិន គឺគ្មានមូលដ្ឋាននោះទេ ។
លោកថា ចិនជំទាស់ដាច់ណាត់ចំពោះការបង្កើតរឿងខ្យល់ និងប្រើប្រាស់ចិនជាលេសស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។

អគ្គលេខាធិការអង្គការណាតូលោក Mark Rutte និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាគ្នានៅទីក្រុង Davos ប្រទេសស្វីស ពីវិធីដែលសម្ព័ន្ធភាពអន្តរអាត្លង់ទិក គួរការពារតំបន់អាក់ទិកឲ្យបានល្អបំផុត ប្រឆាំងរុស្ស៊ី និងចិន ។
លោក Trump បាននិយាយម្តងហើយម្តងទៀតថា លោកចង់បានកោះ Greenland ដោយលើកឡើងពីសន្តិសុខជាតិ បើទោះជាកាលពីថ្ងៃពុធ លោកបានបដិសេធន៍ចោលចំពោះការប្រើប្រាស់កម្លាំងក៏ដោយ ហើយកិច្ចព្រមព្រៀងមើលឃើញ ដើម្បីបញ្ចប់ជម្លោះដែនដីបរទេសរបស់ដាណឺម៉ាកមួយនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Rutte ៕
