ឥណ្ឌូនេស៊ីចូលរួមជាមួយអារ៉ាប៊ីសាអ៊ូឌីត និងកាតានៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump

2026/01/23 02:10:17 am        64

ក្រសួងការបរទេសឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គមនាថ្ងៃព្រហស្បតិ៍នេះថា ឥណ្ឌូនេស៊ីបានចូលរួមជាមួយទួរគី អេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងកាតា ក្នុងការទទួលយកការអញ្ជើញ ដើម្បីចូលរួម “ក្រុមប្រឹក្សាសន្តិភាព”របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

លោក Trump បានដាក់ឲ្យដំណើរការ “ក្រុមប្រឹក្សាសន្តិភាព” គឺជាអង្គភាពមួយសម្រាប់ដោះស្រាយជម្លោះអន្តរជាតិជាមួយនឹងស្លាកតម្លៃ ១ពាន់លានដុល្លារ សម្រាប់សមាជិកភាពអចិន្រ្តៃយ៍ ។ លោកបានចុះហត្ថលេខានៅទីក្រុង Davos របស់ប្រទេសស្វីស ។

ប្រទេសដែលបានចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ រួមមានទាំងសម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក ដូចជាប្រទេសអ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន ហ៊្សកដានី កាតា និងអេហ្ស៊ីប ។ 

រដ្ឋជាសមាជិកអង្គការណាតូ ប្រទេសទួរគី និងហុងគ្រី ដែលមេដឹកនាំជាតិនិយមរបស់ពួកគេបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនល្អប្រសើរជាមួយលោក Trumpនោះ បានយល់ព្រមចូលរួមផងដែរ ក៏ដូចជាប្រទេសម៉ារ៉ុក ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូសូវ៉ូ អ៊ូសបេកគីស្ថាន កាហ្សាក់ស្ថាន ប៉ារ៉ាហ្គាយ និងប្រទេសវៀតណាម ។

លោក Trump បានអញ្ជើញក្រុមមេដឹកនាំពិភពលោករាប់សិបនាក់ ឲ្យចូលរួមគំនិតផ្តួចផ្តើមរបស់លោក ដែលមានគោលបំណងដោះស្រាយជម្លោះសកលលោក បើទោះបីជាក្រុមមន្រ្តីការទូតនិយាយថា ការធ្វើបែបនេះ អាចនឹងប៉ះពាល់ដល់ការងាររបស់អង្គការសហប្រជាជាតិក៏ដោយ ។

លោក Trumpបានស្នើសុំដំបូងនូវក្រុមប្រឹក្សាសន្តិភាពកាលពីខែកញ្ញា ឆ្នាំមុន ពេលដែលលោកប្រកាសផែនការបញ្ចប់សង្រ្គាមហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm