ព្យុះ និងភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យកុមារ ៩នាក់ស្លាប់ នៅកន្លែងផ្សេងៗរបស់អាហ្វហ្គានីស្ថាន

2026/01/23 02:33:29 am        67

មន្ត្រីបានប្រាប់ឲ្យដឹងថា ព្យុះដ៏ខ្លាំង និងបំណាក់ដីដែលបង្កឡើងដោយទឹកភ្លៀង បានបណ្ដាលឲ្យក្មេងៗយ៉ាងតិច ៩នាក់បាត់បង់ជីវិត នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ដោយប្រជាជនកំពុងប្រឈមនឹងគ្រោះថ្នាក់បន្ថែមទៀត នាថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) នេះ ខណៈដែលព្រិលធ្លាក់ខ្លាំង បានកើតមាននៅប្រទេសនេះ។

នាយកដ្ឋានសង្គ្រោះបន្ទាន់ នៅភាគខាងត្បូង បានឲ្យដឹងថា ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Kandahar បានសម្លាប់កុមារ ៦នាក់ កាលពីថ្ងៃពុធ និងបានបណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ នៅក្នុងតំបន់ជាច្រើន។ ស្ថាប័ននេះបានបន្ថែមថា ព្យុះក៏បានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងផងដែរ។

នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ នៅភាគខាងកើតខេត្ត Nuristan បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញផ្ទះមួយខ្នង នៅក្នុងភូមិ Quraish កាលពីថ្ងៃពុធ ដោយបានឆក់យកជីវិតសមាជិកគ្រួសារតែមួយចំនួន ៣នាក់ និងមានអ្នករបួស ២នាក់ទៀត។

ជាមួយគ្នានេះដែរ នៅឯខេត្ត Ghazni ភាគកណ្តាល អ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន AFP បានឲ្យដឹងថា មានព្រិលធ្លាក់កម្ពស់ប្រហែល ៨០សង់ទីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលបង្ខំឲ្យឲ្យមានការបិទផ្សារ និងផ្លូវ។ ព្រិលធ្លាក់ខ្លាំងនៅក្នុងខេត្តជាច្រើននៃប្រទេសអាហ្វហ្គានីស្ថាន និងរដ្ឋធានី Kabul ក៏បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ប្រទេសអាហ្វហ្គានីស្ថានតែងតែជួបប្រទះនឹងគ្រោះទឹកជំនន់ បំណាក់ដី និងព្យុះកំណាច ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលមានហេដ្ឋារចនាសម្ព័ន្ធមិនល្អ ដោយធ្វើសហគមន៍ងាយរងគ្រោះដោយសារអាកាសធាតុអាក្រក់ខ្លាំង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm