អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាសំរាម និងតម្លៃម្ហូបអាហារ

2022/03/11 11:46:23 pm        1.0 K

កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត បានប្រាប់ដល់អាជ្ញាធរក្រុង មន្ទីរទេសចរណ៍ និងបរិស្ថានឲ្យបង្កើនការយកចិត្តទុកដាក់លើបញ្ហាសំរាម និងកាកសំណល់ប្លាស្ទិកធ្លាក់ចូលទៅក្នុងទឹកព្រែកច្រើន និងជាពិសេសត្រូវណែនាំ ម្ចាស់អាហារដ្ឋាននៅតាមដងព្រែក ឲ្យរក្សារតម្លៃថេរ កុំចេះតែឡើងថ្លៃតាមអំពើចិត្ត ពេលមានភ្ញៀវមកលេង ដែលជាហេតុបង្កឲ្យខួចឈ្មោះខេត្ត និងបាត់បង់ចំនួនភ្ញៀវទេសចរ។

ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ«ទីក្រុងស្អាត៖ គាំទ្រការបើក ទេសចរណ៍កម្ពុជា» នៅព្រឹកថ្ងៃទី១១ខែមីនានេះ លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានលើកឡើងថា កំពតជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយម ​សម្រាប់ទេសចរជាតិ និង​អន្តរជាតិ ព្រោះខេត្តនេះ សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​សកត្តានុពល ពិសេស​ទីតាំង​ភូមិ​សាស្ត្រល្អ មានតំបន់ទេសចរណ៍សម្បូរបែប។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យក្រសួងស្ថានប័នជំនាញ ​បង្កើនការ ​រៀបចំបរិស្ថាន អនាម័យ ​ពិសេសចលនាទីក្រុងស្អាត ​ដើម្បីទាក់ទាញទេសចរឡើងវិញ ​បន្ទាប់ពីជួបវិបត្តិកូវីដ-១៩ ពិសេសដើម្បីអបអរសាទរ ​ការប្រកួតកីឡាអាស៊ាន ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

លោក បានបញ្ជាក់ថា ខេត្តកំពត​ ក្រោយពេលបើកប្រទេស​ ភ្ញៀវទេសចរមកកម្សាន្តឡើងវិញច្រើន ហើយទន្ទឹមនឹងនោះ​ ក៏​បានបន្សល់នូវបញ្ហាមួយចំនួន ដូចជា ​សំរាម​ធ្លាក់​ចូលក្នុងទឹកព្រែកច្រើន និង​តម្លៃម្ហូបអាហារ​ តាមអាហារដ្ឋាន ​និងហាងជាប់មាត់ព្រែក ​ឡើងតាមអំពើចិត្ត។ លោកបានស្នើឲ្យអាជ្ញាធរ ​មន្ត្រីជំនាញពាក់ព័ន្ធ ​គិតគូរអំពីបញ្ហានេះ ។

រដ្ឋបាលខេត្ត ​និងក្រុងកំពត ​បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈការតុប តែង​លម្អសោភ័ណភាពក្រុងបន្ថែម ​ពិសេសនៅតាមទីសារធារណៈ ​មានផ្សារ ​សួនច្បារ រមណីយដ្ឋាន​នានា និង​មាន​ការ​បំពាក់ភ្លើងលម្អ ​និងអំពូលបំភ្លឺផ្លូវ​បន្ថែមផងដែរ ដើម្បីត្រៀម​ទទួល​ទេសចរ​ក្នុងអំឡុងពេលចូល​ ឆ្នាំខ្មែរ ​នាខែក្រោយនេះ៕ អត្ថបទ៖ អន សារឹម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm