ការស្រាវជ្រាវ៖ ថាមពលកកើតឡើងវិញជំរុញឲ្យឥន្ធនៈហ្វូស៊ីលចាកចេញពីទីផ្សារអគ្គិសនីសហភាពអឺរ៉ុប

2026/01/23 04:38:30 am        41


ថាមពលព្រះអាទិត្យ និងថាមពលខ្យល់ បានដំណើរការល្អជាងឥន្ធនៈហ្វូស៊ីលនៅសហភាពអឺរ៉ុបជាលើកដំបូងកាលពីឆ្នាំមុន ដែលជាសញ្ញាសំគាល់ខ្ពស់ថ្មីមួយលើការផ្លាស់ប្តូររបស់អឺរ៉ុបទៅរកថាមពលបៃតង និងស្វយ័ត ។

ទីភ្នាក់ងារ Ember ដែលជាក្រុមស្រាវជ្រាវថាមពលសកលនិយាយនៅក្នុងរបាយការណ៍ “ពិនិត្យអគ្គិសនីអឺរ៉ុប” របស់ខ្លួននាថ្ងៃព្រហស្បតិ៍នេះថា ប្រភពថាមពលកកើតឡើងវិញទាំង ២នេះ បង្កើតថាមពល ៣០ភាគរយនៃអគ្គិសនីរបស់សហភាពអឺរ៉ុប(EU) ធៀបនឹង ២៩ភាគរយសម្រាប់ ធ្យូថ្ម និងឧស្ម័ន ។

លោក Beatrice Petrovich គឺជាអ្នកនិពន្ធរបាយការណ៍នេះ និយាយថា ពេលវេលាដ៏សំខាន់នេះ បញ្ជាក់ពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់អឺរ៉ុប ងាកចេញពីឥន្ធនៈបំភាយឧស្ម័នផ្ទះកញ្ចក់ ។

ប្រសិនបើវារីអគ្គិសនី ហើយនិងអគ្គិសនីបង្កើតឡើងពីកាកសំណល់កសិកម្ម និងអាហាររលួយ ដែលគេស្គាល់ថាជាជីវម៉ាស ត្រូវបានបន្ថែមនោះ ថាមពលកកើតឡើងវិញ នឹងរួមចំណែកទីផ្សារអគ្គិសនីកើនឡើងដល់ ៤៨ភាគរយ ។

ថាមពលនុយក្លេអ៊ែរ ដែលគ្មានការបំភាយឧស្ម័ន បង្កើតបានថាមពល EU ចំនួន ២៣ភាគរយផ្សេងទៀត ។

ពួកគេនិយាយថា ចំណុចរបត់វិជ្ជមានសម្រាប់ឲ្យអឺរ៉ុបឈានដល់ចំណុនេះ គឺដោយសារការហក់ឡើងខ្ពស់ប្រចាំឆ្នាំ ១ភាគ ៥នៃថាមពលព្រះអាទិត្យ សម្រាប់រយៈពេល ៤ឆ្នាំ ដែលមួយផ្នែកបង្កឡើងដោយសារការវាយលុករបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ហើយនិងមួយផ្នែកទៀតដោយសារ ការកាត់ផ្តាច់បំពង់បង្ហូរឧស្ម័នទៅអឺរ៉ុប ។

ទីភ្នាក់ងារ Ember និយាយទៀតថា ភាគច្រើននៃការផ្លាស់ប្តូររបស់អឺរ៉ុបដែលបានកើតឡើង មិនត្រឹមតែដោយសារការវិនិយោគច្រើនលើថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យឧស្សាហកម្មទ្រង់ទ្រាយធំ និងកសិដ្ឋានថាមពលខ្យល់ប៉ុណ្ណោះទេ ប៉ុន្តែដោយសារបន្ទះស្រូបពន្លឺព្រះអាទិត្យដាក់នៅលើដំបូលផ្ទះប្រជាពលរដ្ឋផងដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm