សិល្បះគំនូររូងថ្មវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ត្រូវបានរកឃើញនៅកោះ Muna របស់ឥណ្ឌូនេស៊ី

2026/01/23 04:39:27 am        43

ក្រុមបុរាណវិទូបានរកឃើញស្នាមប្រអប់ដៃឆ្លាក់លើរូងភ្នំថ្មកំបោរលើកោះ Muna របស់ប្រទេសឥណ្ឌូនេស៊ីដែលអាចមានអាយុកាលរហូតដល់ ៦៧.៨០០ឆ្នាំ ដែលធ្វើឲ្យវាក្លាយជាគំនូរវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ។

ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា គំនូរពណ៌ត្នោតខ្ចីដែលត្រូវបានវិភាគដោយក្រុមស្រាវជ្រាវឥណ្ឌូនេស៊ី និងអូស្រ្តាលី ត្រូវបានបង្កើតឡើងដោយការផ្លុំសារធាតុពណ៌លើប្រអប់ដៃនៅលើជញ្ជាំងថ្មក្នុងរូងភ្នំ បន្សល់ទុកនូវស្នាមរបស់វា ។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Jakarta Post បានឲ្យដឹងថា បុរាណវិទូ Adhi Agus Oktaviana មកពីទីភ្នាក់ងារនវានុវត្តន៍ និងស្រាវជ្រាវជាតិឥណ្ឌូនេស៊ី បានស្វែងរកសិល្បះគំនូរប្រអប់ដៃនៅលើកោះ Muna ស្ថិតក្នុងខេត្ត Sulawesi ចាប់តាំងពីឆ្នាំ ២០១៥រហូតមក ។

លោក Adhi បានរកឃើញសិល្បះគំនូរប្រអប់ដៃនេះ ស្ថិតនៅក្រោមគំនូរថ្មីៗនៅក្នុងរូងថ្ម ដែលជាគំនូរមនុស្សជិះសេះជាមួយសត្វមាន់ ។

លោកនិយាយថា វាពិបាកបញ្ជាក់ដល់សហក្រុមអ្នកស្រាវជ្រាវរបស់លោកថា គំនូរនេះគឺជាប្រអប់ដៃតាមអ្វីដែលលោកជឿជាក់ ប៉ុន្តែចុងក្រោយលោករកឃើញចំណុចមួយដែលដូចគ្នានឹងម្រាមដៃមនុស្ស ។

លោក Maxime Aubert គឺជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តបុរាណវិទ្យានៅសាកលវិទ្យាល័យ Griffith ស្ថិតក្នុងប្រទេសអូស្រ្តាលីដែលជួយដឹកនាំការស្រាវជ្រាវចុះផ្សាយកាលពីថ្ងៃពុធ នៅលើកាសែត Nature និយាយថា គំនូរប្រអប់ដៃវ័យចំណាស់បំផុតដែលរៀបរាប់នៅទីនេះ គឺប្លែកខុសពីគេឯង ដោយសារវាជាស្ទីលតែមួយគត់រកឃើញនៅខេត្ត Sulawesi ។

លោកនិយាយថា ចុងម្រាមដៃត្រូវបានកែសម្រួលឡើងវិញដោយប្រុងប្រយ័ត្ន ដើម្បីឲ្យឃើញថាវាជាចង្អុលដៃ ។

សហនិពន្ធរបស់លោក Aubert គឺលោក Adam Brumm ដែលជាបុរាណវិទូនៅសាកលវិទ្យាល័យ Griffith ដែរនោះ និយាយថា វាបង្ហាញថា មនុស្សដែលគូប្រអប់ដៃអាចព្យាយាមឆ្លាក់អ្វីមួយផ្សេងទៀត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm