ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីវីដេអូខ្លី TikTok បានសម្រេចចុងក្រោយនូវកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ (២២ មករា) ដើម្បីបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ ដែលភាគច្រើនកាន់កាប់ដោយវិនិយោគិនអាមេរិក ដើម្បីបញ្ចៀសការហាមឃាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះ ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកជាង ២០០លាននាក់៕
