[UPDATE] TikTok ឈានដល់កិច្ចព្រមព្រៀងសហកម្មសិទ្ធិអាមេរិកថ្មី ដើម្បីជៀសវាងបម្រាមរបស់សហរដ្ឋអាមេរិក

2026/01/23 04:50:36 pm        194

ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីវីដេអូខ្លី TikTok បានសម្រេចចុងក្រោយនូវកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ (២២ មករា) ដើម្បីបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ ដែលភាគច្រើនកាន់កាប់ដោយវិនិយោគិនអាមេរិក ដើម្បីបញ្ចៀសការហាមឃាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះ ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកជាង ២០០លាននាក់។

កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធីវីដេអូខ្លីនេះ បន្ទាប់ពីការតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដែលបានចាប់ផ្តើមដំបូងនៅក្នុងខែសីហា ឆ្នាំ២០២០ នៅពេលលោកប្រធានាធិបតី Donald Trump ក្នុងអាណត្តិទីមួយរបស់លោក បានព្យាយាមហាមឃាត់កម្មវិធីនេះជាលើកដំបូងដោយសារក្តីបារម្ភពីសន្តិសុខជាតិ ប៉ុន្តែមិនបានជោគជ័យទេនៅពេលនោះ។

ក្រុមហ៊ុន ByteDance បាននិយាយថា អង្គភាពសហកម្មសិទ្ធិថ្មីមួយនៅសហរដ្ឋអាមេរិកនេះ មានឈ្មោះថា TikTok USDS Joint Venture LLC ដែលនឹងធានាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ កម្មវិធី និងប្រព័ន្ធមុខងារប្រើប្រាស់របស់សហរដ្ឋអាមេរិក តាមរយៈវិធានការឯកជនភាពទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិត។

កិច្ចព្រមព្រៀងនេះផ្តល់សិទ្ធិឱ្យវិនិយោគិនអាមេរិក និងវិនិយោគិនសកល រួមទាំងក្រុមហ៊ុនខ្នាតយក្សផ្នែកទិន្នន័យកុំព្យូទ័រ Oracle ក៏ដូចជាក្រុមហ៊ុនឯកជន Silver Lake និងក្រុមហ៊ុន MGX ដែលមានមូលដ្ឋាននៅទីក្រុងអាប៊ូដាប៊ី កាន់កាប់ភាគហ៊ុនយ៉ាងច្រើនសរុបដល់ទៅ ៨០,១% នៅក្នុងសម្ព័ន្ធសហកម្មសិទ្ធិថ្មីនេះ ខណៈដែលក្រុមហ៊ុនមេ ByteDance ផ្ទាល់ នឹងរក្សាភាគហ៊ុនចំនួន ១៩,៩% តែប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm