Angkor Ultra Trail លើកទី៩ នឹងមកដល់ចុងសប្ដាហ៍នេះ ជាមួយសញ្ញាណវិជ្ជមាន

2026/01/23 06:36:53 pm        416

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី២៤ ខែមករាស្អែកនេះ នៅបរិវេណរមណីយដ្ឋានអង្គរ លើវិញ្ញាសាចំនួន ៦ រួម​មាន​រត់​ចម្ងាយ ​៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងឆ្ងាយ​ជាង​គេ​ចម្ងាយ ១០០គីឡូម៉ែត្រ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា មក​ទល់​ពេល​នេះ​ អ្វីៗបានប្រព្រឹត្តយ៉ាងរលូន ក្រោយមានកិច្ចសហការ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ អ្វី​ដែលពិសេស គឺសន្ទុះនៃការចូលរួមរបស់អត្តពលិកមកពីជុំវិញពិភពលោក នៅ​តែ​មាន​សញ្ញាណ​ល្អ មិនចាញ់ឆ្នាំមុនឡើយ ដោយមានអ្នករត់ជិត ១,៧០០នាក់ ។ នេះគឺជាសញ្ញាណវិជ្ជមាន សម្រាប់​ព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះ ដែលនៅតែមានការគាំទ្រ និងសន្ទុះចូលរួមល្អ សម្រាប់​ជួយសង្គមជាតិ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ និងវិស័យទេសចរណ៍នៅខេត្តសៀមរាប។

គួរដឹងថា Angkor Ultra Trail គឺជាការព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ ដោយ​ឆ្លង​កាត់​វាល​ស្រែ ​ភូមិឋានប្រជាពលរដ្ឋ ភ្នំ និងប្រាសាទនានា នៅតំបន់ឧទ្យានអង្គរ ហើយ​លើស​ពី​ការ​រត់​ដើម្បី​សុខភាព និងការបំបែកកំណត់ត្រាផ្ទាល់ខ្លួន អ្នករត់ ដែលជាភ្ញៀវជាតិ និងអន្ដរជាតិ នឹង​ទទួល​បាន​បទពិសោធន៍ជាច្រើន ដូចជាការផ្សងព្រេងនៅក្នុងព្រៃនៃតំបន់អង្គរ ការបាន​ឃើញ​ពី​ជីវភាព​រស់​នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតំបន់អង្គរ និងការរត់កាត់ប្រាសាទបុរាណពីមួយ ទៅមួយ ដែល​នឹងក្លាយជាអនុស្សាវរីយ៍ចងចាំមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម។

សម្រាប់​គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីលើក​កម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ​ជាពិសេសនៅតំបន់អង្គរ និងជួយដល់សកម្មភាពមនុស្សធម៌ ជាក់​ស្ដែង​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ក្រុមហ៊ុន Phoenix Voyages បានត្រៀមជួយដល់ការជួសជុលសាលារៀន សាង​សង់​អណ្ដូង និងសម្ភារៈសិក្សាជាច្រើនទៀត ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅ​ស្រុកពួក ខេត្តសៀមរាប ផងដែរ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        267
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm