ប្រទេសម៉ិកស៊ិក បានចាប់ខ្លួនមេដឹកនាំក្រុមជនអន្ធពាលម្នាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ពីបទជំរិតទារប្រាក់ និងជាអ្នកដែលត្រូវបានដាក់ទណ្ឌកម្មកាលពីខែសីហាដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស(OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក។

លោក Cesar Sepulveda Arellano ដែលត្រូវបានគេស្គាល់ថា «El Botox» ត្រូវបានចាប់ខ្លួននៅរដ្ឋ Michoacan ភាគខាងលិច ដោយត្រូវបានចោទប្រកាន់ថាជាមេដឹកនាំក្រុមឧក្រិដ្ឋជន Los Blancos de Troya មានទំនាក់ទំនងជាមួយក្រុម Los Viagra ជាក្រុមជួញដូរគ្រឿងញៀនដែលត្រូវបានដាក់ទណ្ឌកម្មកាលពីខែសីហាដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស(OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលម៉ិកស៊ិកបាននិយាយថា លោក Arellano បានគ្រប់គ្រងការជួញដូរកំបោរលឿងនៅក្នុងទីក្រុងផ្សេងៗគ្នានៅរដ្ឋ Michoacan ហើយត្រូវបានចោទប្រកាន់ពីបទសម្លាប់មេដឹកនាំផលិតកំបោរ។
សេចក្តីថ្លែងការណ៍បានសរសេរថា «ក្រុមនេះ មានអំណាចខ្លាំងដោយសារតែខ្លួនមានអាវុធសមត្ថភាពខ្ពស់ យានដ្រូនបំពាក់គ្រាប់បែក និងឧបករណ៍បំផ្ទុះកែច្នៃស្រដៀងទៅនឹងគ្រប់មីនប្រឆាំងមនុស្ស ដែលត្រូវបានប្រើប្រាស់ដើម្បីពង្រឹងតំបន់សុវត្ថិភាពរបស់មេដឹកនាំឧក្រិដ្ឋជន និងការពារមិនឲ្យអាជ្ញាធរ ឬក្រុមប្រឆាំងចូលទៅដល់។ វាក៏ត្រូវបានកំណត់អត្តសញ្ញាណថាក្រុមនេះប្រើប្រាស់យានដ្រូនជាប្រព័ន្ធឃ្លាំមើលផងដែរ»។
ការចាប់ខ្លួននេះបានធ្វើឡើង ពីរថ្ងៃបន្ទាប់ពីរដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសពីការផ្ទេរឧក្រិដ្ឋជនចំនួន ៣៧ នាក់ទៅសហរដ្ឋអាមេរិកតាមសំណើរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។