មេដឹកនាំកំពូលរបស់ប្រទេសវៀតណាម លោក តូ ឡឹម ត្រូវបានបញ្ជាក់ជាផ្លូវការនៅថ្ងៃសុក្រ ទី២៣ ខែមករា នេះថា លោកបន្តធ្វើជាប្រធានបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច សម្រាប់រយៈពេល ៥ឆ្នាំខាងមុខទៀត នេះបើយោងតាមស្លាកមុខងារនៅក្រោមឈ្មោះរបស់លោក នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបិទបញ្ចប់សមាជបក្សដ៏សំខាន់។ មន្ត្រីវៀតណាម បាននិយាយថា សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងដោយ «អគ្គលេខាធិការដែលទើបតែងតាំងថ្មី»៕
