អភិបាលខេត្តអញ្ជើញប្រកាសតែងតាំង ប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារថ្មី

2026/01/23 08:50:10 pm        223

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ គឺលោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជាប្រធានមន្ទីរពេទ្យថ្មី ជំនួសលោក សុក វាសនា ដែលត្រូវបានចូលនិវត្តន៍។

ពិធីប្រកាសនេះត្រូវបានធ្វើឡើង នាសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រីរាជការមន្ទីរសុខាភិបាលជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ ចំពោះ លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ដើម្បីបន្តនិរន្តរភាពការងារក្នុងការដឹកនាំ គ្រប់គ្រង ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងមានការត្រួតពិនិត្យ វាយតម្លៃ ប្រកបដោយតម្លាភាព សុច្ចរិតភាព និងស្របតាមបែបបទ នីតិវិធីច្បាប់ជាធរមាន។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់អនុសាសន៍ណែនាំដល់លោកប្រធានមន្ទីរពេទ្យថ្មី បន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងរៀបចំលក្ខណៈសម្បត្តិ និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដោយបន្តខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ដើម្បីបន្តគ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញ នៅក្នុងមន្ទីរពេទ្យឱ្យកាន់តែមានស័ក្ដិសិទ្ធិភាព និងការរីកចម្រើនបន្ថែមទៀត សំដៅចូលរួម លើកកម្ពស់វិស័យសុខាភិបាល និងពង្រឹងខឿនសុខភាពប្រជាជន។

ទន្ទឹមនោះដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកកម្ពស់ វិស័យសុខាភិបាល សុខភាព អនាម័យ និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងខេត្តព្រះវិហារ ជាពិសេសគឺក្រុមគ្រូពេទ្យទាំងអស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា " កងទ័ពអាវស " ជួយសង្គ្រោះអាយុជីវិតកងទ័ព និងប្រជាជនស៊ីវិល ដែលរងរបួសដោយសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងចូលរួមគាំទ្រលើផ្នែកសុខភាព អនាម័យ ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌល សុវត្ថិភាព និងតាមសហគមន៍ផងដែរ។

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        158
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm