ក្រុមជំនួយ៖ ការប្រយុទ្ធគ្នានៅស៊ីរីគំរាមកំហែងដល់កុមារប្រហែល ២០.000នាក់ នៅក្នុងជំរំជនភៀសខ្លួន

2026/01/23 09:28:03 pm        98

អង្គការ Save the Children បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា កុមារប្រហែល ២០.000នាក់ នៅក្នុងជំរំភៀសខ្លួន និង«កន្លែងស្តារនីតិសម្បទា» នៅភាគឦសានប្រទេសស៊ីរី ប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងឡើង ខណៈដែលសន្តិសុខកាន់តែយ៉ាប់យ៉ឺន ចំពេលមានការប្រយុទ្ធគ្នា នៅតែបន្ត។

អង្គការនេះ បាននិយាយថា ការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃើដ (SDF) បានរឹតត្បិតយ៉ាងខ្លាំងចំពោះការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតភាពវឹកវរ នៅជុំវិញជំរំធំៗដូចជា Al-Hol និង Roj ។ ជំរំទាំងនេះ មានប្រជាជនប្រហែល   ៣០.000នាក់ ភាគច្រើនជាស្ត្រី និងកុមារ រួមទាំងជនបរទេសប្រហែល ៨.៥០០នាក់ ដែលត្រូវបានផ្លាស់ទីលំនៅ បន្ទាប់ពីការដួលរលំនៃរដ្ឋអ៊ីស្លាម នៅក្នុងទីក្រុងបាហ៊ូស( Baghouz) ក្នុងខែមីនា ឆ្នាំ ២០១៩។

អង្គការ Save the Children បានផ្អាកសេវាកម្មភាគច្រើនដែលមិនផ្តោតលើជួយសង្គ្រោះកុមារ ដោយលើកឡើងពីសមត្ថភាពមានកម្រិតក្នុងការត្រួតពិនិត្យសុវត្ថិភាព និងសុខុមាលភាពរបស់កុមារ។ លោកស្រី Rasha Muhrez នាយកប្រចាំប្រទេសស៊ីរីរបស់អង្គការនេះ បានព្រមានថា ការពន្យារពេលក្នុងការបង្កើតវិធានការការពារដែលទប់ស្កាត់ការកើនឡើងនូវហានិភ័យនៃការធ្វើឲ្យកុមាររងទុក្ខទោស កេងប្រវ័ញ្ច ឬបង្ខិតបង្ខំដោយជនប្រដាប់អាវុធ។

លោកស្រីបានសង្កត់ធ្ងន់ថា កុមារមិនគួរត្រូវបានដាក់ទណ្ឌកម្មចំពោះការយល់ឃើញថា មានទំនាក់ទំនងគ្រួសារទេ ហើយត្រូវការការការពារ និងការត្រួតពិនិត្យដោយឯករាជ្យ។

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកាលពីថ្ងៃពុធ ក៏បានព្រមានអំពីវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង ដោយកត់សម្គាល់ថា អរិភាពបានបង្ខំឲ្យគ្រួសារភៀសខ្លួនក្នុងស្ថានភាពរដូវរងាដ៏អាក្រក់ បំផ្លាញ    ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ រួមទាំងស្ថានីយទឹក ទំនប់ទឹក និងបណ្តាញអគ្គិសនី ព្រមទាំងមជ្ឈមណ្ឌលឃុំឃាំង និងជំរំភៀសខ្លួន ដែលកំពុងរងការគំរាមកំហែង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm