ការវាយប្រហាររបស់ថៃ បានបន្សល់ទុកគ្រាប់មិនទាន់ផ្ទះក្នុងបរិវេណ​មន្ទីរពេទ្យបង្អែក​ស្រុកសំពៅលូន

2026/01/23 09:29:09 pm        287

សង្គ្រាមឈ្លានពានជាលើកទី២ របស់ប្រទេសថៃមកលើកម្ពុជា បានបង្កផលប៉ះពាល់ និង​បន្សល់​ជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលើទឹកដីមាតុភូមិកម្ពុជា។ គ្រាប់មិនទាន់​ផ្ទុះមាន​ស្ទើ​គ្រប់​ទិសទី មិនថាសាលារៀន ផ្ទះសម្បែង អាគារសាធារណ: និងមន្ទីរពេទ្យ។ ជាក់ស្ដែង នៅមន្ទីរ​ពេទ្យ​បង្អែក​សំពៅលូន ក៏មានគ្រាប់ផ្លោងរបស់ថៃបាញ់ចូលផងដែរ ជាសំណាងមិនផ្ទុះមិន​បង្កជា​វិនាសកម្ម។

ការបាញ់ផ្លោងរបស់ទាហានថៃ បានបង្ខំអោយពលរដ្ឋនៅតាមបណ្ដោយព្រំដែន រត់ភៀសសឹក បង្ខំអោយសាលារៀនផ្អាកដំណើរការសិក្សា បង្ខំឱ្យពេទ្យបិទទ្វាជម្លៀសអ្នកជំងឺ រើសម្ភារចាំបាច់សម្រាប់ព្យាបាលអ្នកជំងឺទៅទៅតាំងមានសុវត្ថិភាព។

ជាក់ស្ដែងសម្រាប់មន្ទីរពេទ្យបង្អែកសំពៅលូន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវបានបិទទ្វារភ្លាមៗ ដោយសារការបាញ់នៅជុំវិញបរិវេណពេទ្យ។

ក្រោយបិទទ្វារជម្លៀសទៅអស់ គ្រាប់ផ្លោងរបស់ថៃ ក៏បានបាញ់ចូលបរិវេណមន្ទីរពេទ្យតែម្ដង។ ជាសំណាង គ្រាប់មិនប៉ះពាល់ដល់អាគារមន្ទីរពេទ្យ មិនប៉ះពាល់ដល់ផ្ទះពលរដ្ឋជុំវិញ។

គ្រាប់ដែលបានបាញ់ផ្លោងចូលមន្ទីរពេទ្យ គឺ គ្រាប់កាំភ្លើងធំ (Artillery) 105mm។ បច្ចុប្បន្ន គ្រាប់នេះត្រូវបានហ៊ុមព័ទ្ធដោយអង្គភាព CMAC និងត្រៀមយកចេញនាពេលឆាប់ៗខាងមុខ ដើម្បីសុវត្ថិភាព។ ថ្មីៗនេះ មន្ត្រី AOT ក៏បានចុះត្រួតពិនិត្យគ្រាប់ដែលបានធ្លាក់ចូលបរិវេណមន្ទីរពេទ្យនេះដែរ។

មន្ទីរពេទ្យបង្អែកសំពៅលូននេះ បានបិទទ្វារយ:ពេលប្រមាណជាង២០ថ្ងៃ ទើបបើកដំណើរឡើងវិញក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះជាការបញ្ជាក់របស់លោក ពូន សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកសំពៅលូន។

ការបើកដំណើរការមន្ទីរពេទ្យបង្អែកសំពៅលូននេះឡើងវិញ ពិតជាមានសារសំខាន់ជាខ្លាំង ក្នុងការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងពលរដ្ឋរស់នៅស្រុក សំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង ភាគច្រើនមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនេះ។

សម្រាប់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលលើកឡើងថា បើមន្ទីរពេទ្យបង្អែកនេះនៅមិនទាន់បើកដំណើរការ ច្បាស់ណាស់អាយុជីវិតរបស់គាត់ អាយុជីវិតរបស់កូនគាត់ច្បាស់ជាប្រឈមគ្រោះថ្នាក់។ ព្រោះទីតាំងមន្ទីរពេទ្យផ្សេងនៅឆ្ងាយ។ ពួកគាត់ពិតជាដឹងគុណដល់ក្រុមគ្រូពេទ្យ។

សម្រាប់ភូមិសាស្ត្រស្រុកសំពៅលូន មានផ្ទះសម្បែងរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ថៃប្រមាណ ៥០ផ្ទះ។ ផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរមានចំនួន ៨ផ្ទះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរស្រុក សំពៅលូន៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm