អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២១ នាក់ បុគ្គលិករក្សាសន្តិភាពចំនួន ១២នាក់ និងជនស៊ីវិលចំនួន ៩នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយចេតនា ក្នុងឆ្នាំ ២០២៥។

គណៈកម្មាធិការអចិន្ត្រៃយ៍សហភាពបុគ្គលិកUN ទទួលបន្ទុកសន្តិសុខ និងឯករាជ្យភាពនៃសេវាស៊ីវិលអន្តរជាតិ បាននិយាយថា ចំនួននេះមិនរាប់បញ្ចូលបុគ្គលិកនៃទីភ្នាក់ងារសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅដើមបូព៌ា ដែលបានស្លាប់ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សានោះទេ ពីព្រោះពួកគេមិនត្រូវបានគេកំណត់គោលដៅដោយចេតនា។

តាមរយៈសញ្ជាតិ បុគ្គលិកUN ចំនួន ៦ នាក់ ដែលត្រូវបានសម្លាប់ គឺមកពីប្រទេសបង់ក្លាដែស ៥នាក់ មកពីប្រទេសស៊ូដង់ ពីរនាក់មកពីអាហ្វ្រិកខាងត្បូង ម្នាក់ៗមកពីស៊ូដង់ខាងត្បូង អ៊ុយរូហ្គាយ ទុយនីស៊ី អ៊ុយ ក្រែន ប៊ុលហ្គារី ប៉ាឡេស្ទីន កេនយ៉ា និងប្រទេសសំប៊ី។ នេះបើយោងតាមគណៈកម្មាធិការ។
កងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ Abyei ដែលស្ថិតនៅចន្លោះប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង គឺជាបេសកកម្មដ៏គ្រោះថ្នាក់បំផុតសម្រាប់កងកម្លាំងរក្សាសន្តិភាព ដែលមានអ្នកស្លាប់ចំនួន ៦នាក់ បន្ទាប់មកគឺបេសកកម្មរក្សាសន្តិភាពរបស់UN នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលមានអ្នកស្លាប់ចំនួន ៣នាក់ នៅក្នុងប្រទេសនីមួយៗ។
គណៈកម្មាធិការនេះ បាននិយាយថា យ៉ាងហោចណាស់មានបុគ្គលិក UN ចំនួន ៥នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយចេតនាក្នុងឆ្នាំ ២០២៤ និង មនុស្សយ៉ាងតិច ១១នាក់ ក្នុងឆ្នាំ ២០២៣៕