លោក ERDOGAN៖ ទួរគីប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ នៅក្នុងប្រទេសអ៊ីរ៉ង់

2026/01/23 09:45:43 pm        220

ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក មិនពេញចិត្តនឹងការជ្រៀតជ្រែកពីខាងក្រៅ នៅអ៊ីរ៉ង់ទេ។

លោក អឺដូហ្កាន់ បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយសមភាគី     អ៊ីរ៉ង់របស់ខ្លួន គឺលោក Masoud Pezeshkian ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យប្រធានាធិបតីទួរគី។

ក្នុងអំឡុងពេលសន្ទនានោះ លោក អឺដូហ្កាន់ បាននិយាយថា លោកកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍ នៅក្នុងប្រទេសអ៊ីរ៉ង់។

លោក អឺដូហ្កាន់ បានប្រាប់លោក Pezeshkian ថា៖«ទួរគីឲ្យតម្លៃដល់សន្តិភាព និងស្ថិរភាពរបស់អ៊ីរ៉ង់ ហើយទីក្រុងអង់ការ៉ា មិនដែលមើលឃើញសេណារីយោណាមួយនៃការជ្រៀតជ្រែកពីខាងក្រៅ នៅអ៊ីរ៉ង់ត្រូវបានគាំទ្រនោះទេ»។

ប្រធានាធិបតីទួរគីរូបនេះ បាននិយាយថា ការដោះស្រាយបញ្ហា និងការទប់ស្កាត់ការកើនឡើងនៃភាពតានតឹងក្នុងតំបន់ ក៏ជាវិធានការនិងគោលនយោបាយរបស់ប្រទេសទួរគីផងដែរ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ទីក្រុងអង់ការ៉ាប្រឆាំងនឹងប្រតិបត្តិការយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពក្នុង          តំបន់។ 

ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីខែមុន ជុំវិញការមិនពេញចិត្តផ្នែកសេដ្ឋកិច្ច មុនពេលឈានវិបត្តិនយោបាយ ហើយប្រែក្លាយទៅជាអំពើហិង្សា ដែលនាំឲ្យមានអ្នកស្លាប់ និងរបួស និងការខូចខាតយ៉ាងទូលំទូលាយដល់ទ្រព្យសម្បត្តិសាធារណៈ វិហារឥស្លាម អគាររដ្ឋាភិបាល និង ធនាគារ។ អាជ្ញាធរអ៊ីរ៉ង់បានបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការញុះញង់ឲ្យមានភាពចលាចលនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm