ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានសរសេរនៅក្នុងអត្ថបទរបស់ខ្លួនសម្រាប់ទស្សនាវដ្តី Energy Policyថា ទណ្ឌកម្មលើបណ្តាក្រុមហ៊ុនលោកខាងលិច បានប្រែក្លាយទៅជាឧបករណ៍សម្រាប់ការគំរាមកំហែងសេដ្ឋកិច្ចនៅក្នុងវិស័យថាមពលពិភពលោក ដែលនាំឲ្យពិភពលោកមានការបែកបាក់។

លោក Novak បាននិយាយថា៖«ទណ្ឌកម្មបានប្រែក្លាយទៅជាឧបករណ៍នៃការគំរាមកំហែងសេដ្ឋកិច្ច ដែលនាំឲ្យពិភពលោកមានការបែកបាក់ ការចម្លងបច្ចេកវិទ្យា និងការរៀបចំឡើងវិញនូវលំហូរពាណិជ្ជកម្ម»។

លោក Novak បានបន្ថែមថា៖«ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនប្រេងរុស្ស៊ីនីមួយៗ បានក្លាយជាកត្តាបង្កអស្ថិរភាពបន្ថែមសម្រាប់ទីផ្សារប្រេងសកល។ ការប៉ុនប៉ងកំណត់តម្លៃនិងការហាមឃាត់ក្រុមហ៊ុននាំចូលប្រេងរបស់រុស្ស៊ី ជៀសមិនផុតពីការនាំឲ្យមានការរំខានដល់ស្ថិរភាពនៃការផ្គត់ផ្គង់ធនធានថាមពលអន្តរជាតិ និងបង្កើនការប្រែប្រួលតម្លៃសម្រាប់ប្រេងនិងឧស្ម័ន នៅក្នុងទីផ្សារថាមពលសកល»។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសពីការរឹតបន្តឹងប្រឆាំងនឹងក្រុមហ៊ុន Rosneft និង Lukoil នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥៕