អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុបដែលបានមកជួបប្រជុំនៅក្នុងប្រទេសបារាំងកាលពីថ្ងៃសុក្រ សម្រាប់កិច្ចពិភាក្សាថ្ងៃទី២ ដែលធ្វើឡើងក្នុងពេលមានសង្គ្រាមរយៈពេល ២សប្តាហ៍របស់រុស្ស៊ីនៅអ៊ុយក្រែន។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយថា ច្រកឆ្ពោះទៅរកដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនបច្ចុប្បន្ននេះគឺបើកចំហ។

លោកស្រីនិយាយថា ពួកគេគឺជាផ្នែកមួយនៃគ្រួសារអឺរ៉ុប។ ថ្លែងអំពីការពឹងផ្អែករបស់អឺរ៉ុបលើឥន្ធនៈរុស្ស៊ី លោកស្រី von der Leyen និយាយថា ប្លុកអឺរ៉ុបក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងបញ្ចប់បន្តិចម្តងការពឹងផ្អែករបស់យើងលើឧស្ម័ន ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីរហូតដល់ត្រឹមឆ្នាំ២០២៧។ សហភាពអឺរ៉ុបនាំចូល ៩០% នៃឧស្ម័នធម្មជាតិដែលប្រើដើម្បីផលិតអគ្គិសនី កម្ដៅលំនៅឋាន និងឧស្សាហកម្មផ្គត់ផ្គង់ ដោយរុស្ស៊ីផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបជិត ៤០% និងមួយភាគបួននៃប្រេងឥន្ធនៈ៕
អត្ថបទ៖ ប៊ុនថន