គេហទំព័រ AXIOS រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងចូលរួមក្នុងការពិគ្រោះយោបល់អំពីបញ្ហាអ៊ុយក្រែន នៅអារ៉ាប់រួម

2026/01/23 11:39:12 pm        74

គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Daniel Driscoll នឹងចូលរួមក្នុងការចរចាលើបញ្ហាអ៊ុយក្រែន នៅប្រទេសអារ៉ាប់រួម។  

គេហទំព័រនេះ បានឲ្យដឹងថា៖«យោងតាមមន្ត្រីអ៊ុយក្រែនម្នាក់ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Dan Driscoll ក៏នឹងចូលរួមផងដែរ»។

Axios បានបន្តថា បេសកជនពិសេសប្រធានាធិបតី លោក Steve Witkoff និងកូនប្រសាររបស់មេដឹកនាំអាមេរិក លោក Jared Kushner ក៏នឹងចូលរួមផងដែរ។

កាសែត The Telegraph បាននិយាយកាលពីខែធ្នូ ដោយដកស្រង់ប្រភពព័ត៌មានថា លោក Driscoll ត្រូវបានដកចេញពីការចរចា ដោយសារតែប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth គិតថា លោក Driscoll បានលើសសិទ្ធិអំណាចរបស់ខ្លួន ក្នុងអំឡុងពេលចរចា។

នាពេលកន្លងទៅ លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយថា គណៈប្រតិភូអ៊ុយក្រែននៅក្នុងកិច្ចប្រជុំត្រីភាគីនឹងរួមមានលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ លោក Rustem Umerov ប្រធានការិយាល័យរបស់លោក ហ្សេឡិនស្គី គឺលោក Kirill Budanov អនុប្រធានទី១ នៃការិយាល័យរបស់លោក ហ្សេឡិនស្គី លោក Sergey Kislitsa ប្រធានក្រុមសភានៃគណបក្សអ្នកបម្រើប្រជាជន(Servant of the People) ដែលកំពុងកាន់អំណាច លោក David Arakhamia និងនាយអគ្គសេនាធិការកងទ័ព លោក Andrey Gnatov។

នាពេលថ្មីនេះ លោក ហ្សេឡិនស្គី បាននិយាយថា សហរដ្ឋអាមេរិកមានគម្រោងរៀបចំកិច្ចប្រជុំ នៅប្រទេសអារ៉ាប់រួម រវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃទី ២៣-២៤ ខែមករា។ លោក Witkoff ក៏បាននិយាយផងដែរថា កិច្ចប្រជុំក្រុមការងារស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន នឹងត្រូវធ្វើឡើង នៅទីក្រុង Abu Dhabi ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា ប្រមុខរដ្ឋរុស្ស៊ី បានទទួលលោក Witkoff និងលោក Kushner កាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm