សមាជិកនាវិក ២នាក់នៅលើនាវាដោតទង់ជាតិសិង្ហបុរី Devon Bay បានស្លាប់នៅថ្ងៃសុក្រនេះ ក្រោយនាវារបស់ពួកគេក្រឡាប់នៅសមុទ្រចិនខាងត្បូង ។
អាជ្ញាធរសមុទ្រ និងកំពង់ផែសិង្ហបុរី(MPA) និយាយថា ពួកគេត្រូវបានគេជូនដំណឹងពីឧបទ្ទេវហេតុមួយនេះនៅថ្ងៃសុក្រនេះ ដែលបានកើតឡើង ខណៈពេលដែលនាវាដឹកទំនិញមួយគ្រឿង ធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុង Yangjiang ប្រទេសចិន ។

មនុស្ស ៤នាក់ ក្នុងចំណោមសមាជិកនាវិក ២១នាក់ កំពុងបាត់ខ្លួន ហើយប្រតិបត្តិការរុករក និងជួយសង្រ្គោះ កំពុងធ្វើឡើង ។
អាជ្ញាធរ MPA និយាយថា នាវិកពុំបាននៅលើនាវានោះទេ ហើយក៏គ្មានជនជាតិសិង្ហបុរីណាម្នាក់នៅលើនាវានោះដែរ ពេលឧបទ្ទេវហេតុលិចនាវាកើតឡើង ។
ពួកគេបន្តថា ខ្លួនបានទាក់ទងជាមួយម្ចាស់នាវា ក៏ដូចជាក្រុមអាជ្ញាធររុករក និងជួយសង្រ្គោះពាក់ព័ន្ធ ហើយនិងផ្តល់ការគាំទ្រ តាមតម្រូវការចង់បាន ។
មូលហេតុបណ្តាលឲ្យឧបទ្ទេហវេតុនេះ កើតឡើង កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយអាជ្ញាធរ MPA នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត ពេលដែលពួកគេទទួលបានព័ត៌មាន ។
ចិន និងហ្វីលីពីននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានចុះប្រតិបត្តិការជួយសង្រ្គោះ ក្រោយទទួលបានសេចក្តីរាយការណ៍ថា នាវាដឹកទំនិញមួយគ្រឿង បានលិចនៅជិតតំបន់ថ្មប៉ប្រះទឹក Scarborough ៕
