ម៉ិកស៊ិក បានបញ្ជូនក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១៤៥នាក់ ទៅកាន់ប្រទេសឈីលី ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃនៅតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យទាំងនេះ ត្រូវបានបញ្ជូនតាមយន្តហោះកងទ័ពអាកាសឈីលី ហើយនិងបានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Concepcion កាលពីថ្ងៃព្រហស្បតិ៍ ។
ម៉ិកស៊ិក គឺជាប្រទេសដំបូងគេ បញ្ជូនជំនួយទៅជួយពន្លត់ភ្លើងឆេះព្រៃដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោច ២០នាក់ស្លាប់ នៅតំបន់ភាគកណ្តាលឈៀងខាងត្បូងប្រទេសឈីលី ។
លោក Eduardo Pacheco គឺជាប្រតិភូប្រធានាធិបតីឈីលី និយាយថា គ្រាអាសន្នមួយចំនួន នៅមិនទាន់អាចគ្រប់គ្រងបាននោះទេ ។ នោះហើយគឺជាហេតុផលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យម៉ិកស៊ិកទាំង ១៤៥នាក់នេះ ចាំបាច់ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់តំបន់ Bio Bio ៕

