នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Corriere della Sera របស់អ៊ីតាលីថា អឺរ៉ុបចង់ឲ្យសង្គ្រាមនៅអ៊ុយក្រែន បន្តទៅទៀត។
អ្នកនយោបាយរូបនេះបាននិយាយថា៖«ប្រទេសធំៗនៅអឺរ៉ុប ចង់ឲ្យសង្គ្រាមនៅអ៊ុយក្រែនបន្ត។ ទីក្រុងប្រ៊ុចសែលមិនចង់បានសន្តិភាពទេ យ៉ាងហោចណាស់នៅអ៊ុយក្រែន។ នោះហើយ គឺជាបញ្ហា។ យោងតាមលោក អឺរ៉ុបកំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាំទ្រដល់ការបន្តសង្គ្រាមនេះ។

មេដឹកនាំហុងគ្រីរូបនេះបានរិះគន់ម្តងហើយម្តងទៀតចំពោះសហភាពអឺរ៉ុបជុំវិញជំហររបស់ខ្លួនទាក់ទងនឹងដំណោះស្រាយជម្លោះអ៊ុយក្រែន។ ទីក្រុងប៊ុយដាប៉េសក៏បដិសេធមិនចូលរួមក្នុងការផ្តល់ហិរញ្ញប្បទាន និងការផ្តល់អាវុធដល់របបអ៊ុយក្រែនដែរ ដោយជឿថា ការធ្វើបែបនេះ នាំឲ្យជម្លោះកាន់តែអូសបន្លាយទៀត៕
