រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានថ្លែងថា ទីក្រុងកង់បេរ៉ានឹងផ្តល់ជំនួយប្រហែល ៧ លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីគាំទ្រដល់វិស័យថាមពលរបស់ប្រទេសនេះ។
យោងតាមលោកស្រី ថវិកានេះនឹងត្រូវបានផ្តល់ទៅឲ្យ«មូលនិធិគាំទ្រថាមពលអ៊ុយក្រែន ដើម្បីជួយរក្សា ភ្លើងបំភ្លឺ ផ្ទះសម្បែងឲ្យមានកម្តៅ និងសេវាកម្មសំខាន់ៗឲ្យដំណើរការ ខណៈដែលរុស្ស៊ីបន្តវាយប្រហារជាប្រព័ន្ធលើតំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ»។

លោកស្រី Wong បានចង្អុលបង្ហាញថា ការចូលរួមវិភាគទានសរុបរបស់ប្រទេសអូស្ត្រាលីចំពោះមូល និធិគាំទ្រថាមពលអ៊ុយក្រែន បានលើសពី ២៧ លានដុល្លារហើយ។
ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ មក អូស្ត្រាលីបានបញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់អ៊ុយក្រែន រួមទាំងរថពាសដែក Bushmaster កាំភ្លើងផ្លោងធុន M777 រថពាសដែក M113 ប្រព័ន្ធប្រឆាំងរថក្រោះ និងយាន ដ្រូនជាច្រើនគ្រឿង។ ទីក្រុងកង់បេរ៉ាក៏បានបញ្ជូនគ្រូបង្វឹកយោធាយ៉ាងហោចណាស់ ៩០នាក់ ទៅបណ្តុះ បណ្តាលកងទ័ពអ៊ុយក្រែន នៅចក្រភពអង់គ្លេសផងដែរ។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ យន្តហោះឈ្លបយកការណ៍ E-7A Wedgetail របស់កងទ័ពអាកាសអូស្ត្រាលី និងបុគ្គលិកយោធារហូតដល់ ១០០នាក់ ត្រូវបានដាក់ពង្រាយ នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជួយការពារផ្លូវផ្គត់ផ្គង់ទៅកាន់ប្រទេសអ៊ុយក្រែន។ ទីក្រុងកង់បេរ៉ា បានបញ្ជូនកញ្ចប់ជំនួយយោធាចំនួន ៦៣ លានដុល្លារចុងក្រោយ ទៅកាន់ប្រទេសអ៊ុយក្រែន នៅដើមខែធ្នូ ឆ្នាំ ២០២៥។
រុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការផ្តល់ឲ្យរបបទីក្រុងគីវនូវអាវុធដ៏ច្រើន នឹងធ្វើឲ្យជម្លោះអូសបន្លាយពេលកាន់តែយូរ៕
