អ៊ីរ៉ង់៖ IAEA ត្រូវតែបញ្ជាក់ជំហរ ជុំវិញការវាយប្រហារខែមិថុនា មុនត្រួតពិនិត្យទីតាំងរងការទម្លាក់គ្រាប់បែក

2026/01/24 12:51:23 am        68

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី២៣ ខែមករា ឆ្នាំ២០២៦) នេះ បានដកស្រង់សម្តីរបស់ប្រធានបរមាណូរបស់ប្រទេសនេះ ដែលបាននិយាយថា អ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) ត្រូវតែបញ្ជាក់ពីជំហររបស់ខ្លួន ជុំវិញការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនាឆ្នាំមុន មុនពេលមន្ត្រីអធិការកិច្ចត្រូវបានអនុញ្ញាតឲ្យទៅពិនិត្យទីតាំងទាំងនោះ។

លោក Mohammad Eslami បានលើកឡើងថា រហូតមកដល់ពេលនេះ ការត្រួតពិនិត្យត្រូវបានកម្រិត ចំពោះទីតាំងដែលរងខូចខាតទាំងនោះ ហើយលោកបានរិះគន់ស្ថាប័នឃ្លាំមើលនេះថា បានបណ្ដោយឲ្យសម្ពាធរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកមានឥទ្ធិពលលើវិធានការរបស់ខ្លួន។

លោក Eslami បានធ្វើអត្ថាធិប្បាយបែបនេះ ដើម្បីជាការឆ្លើយតបទៅនឹងប្រធានទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) គឺលោក Rafael Grossi ដែលបាននិយាយកាលពីថ្ងៃអង្គារថា ភាពជាប់គាំង ពាក់ព័ន្ធនឹងការចូលទៅត្រួតពិនិត្យនេះ «មិនអាចបន្តជារៀងរហូតបានទេ»។

លោក Grossi មិនបានថ្កោលទោស ឬរិះគន់ការវាយប្រហារនោះទេ ហើយលោកក៏មិនបានគូសបញ្ជាក់ជាផ្លូវការ អំពីពិធីសារ សម្រាប់ត្រួតពិនិត្យទីតាំងរងការខូចខាតទាំងនោះដែរ។

ទូរទស្សន៍រដ្ឋបានដកស្រង់សម្តីលោក Eslami ដែលបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ទីភ្នាក់ងារនេះត្រូវតែបញ្ជាក់ពីជំហររបស់ខ្លួន ទាក់ទងនឹងការវាយប្រហារដោយយោធាលើរោងចក្រនុយក្លេអ៊ែរដែលត្រូវបានចុះបញ្ជីដោយទីភ្នាក់ងារនេះ និងស្ថិតនៅក្រោមការឃ្លាំមើលរបស់ស្ថាប័ននេះ ដើម្បីឲ្យយើងអាចដឹងថា តើពួកគេដើរតួនាទីអ្វី»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm