អ៊ុយក្រែន៖ ស៊ីរ៉ែននៃការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុង Vinnytsia របស់អ៊ុយក្រែនកាលពីយប់ថ្ងៃសុក្រ ខណៈរុស្ស៊ីបានបង្កើនការវាយលុករបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។ ការវាយលុកនេះធ្វើឡើង ខណៈរុស្ស៊ីប្រឈមមុខទៅនឹងទណ្ឌកម្មពាណិជ្ជកម្មថ្មីពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

រុស្ស៊ីបានវាយប្រហារលើអាកាសយានដ្ឋាននៅភាគខាងលិច និងទីក្រុងឧស្សាហកម្មមួយនៅភាគខាងកើតអ៊ុយក្រែន ដែលការវាយលុកលុយបានឈានចូលដល់ថ្ងៃទី១៦។ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីលោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងបន្ទាបផ្នែកពាណិជ្ជកម្មជាមួយរុស្ស៊ី និងហាមឃាត់ការនាំចូលអាហារសមុទ្រ ស្រា និងពេជ្ររបស់រុស្ស៊ី។ ការដាក់ទណ្ឌកម្មពេលដំបូងគឺទៅលើការនាំចូលប្រេង ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី ដែលបានកាត់ផ្តាច់ការនាំចូលរបស់សហរដ្ឋអាមេរិកប្រមាណ ៦០% ពីប្រទេសនេះ៕
អត្ថបទ៖ ប៊ុនថន