រដ្ឋាភិបាលស៊ីរី និយាយថា ពួកគេដណ្តើមគ្រប់គ្រងពន្ធនាគារ al-Aqtan ស្ថិតនៅទីក្រុងភាគខាងជើង Raqqa ដាក់អ្នកទោស ISILជាច្រើននាក់ បន្ទាប់ពីការដកចេញរបស់យុទ្ធជនរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)ដឹកនាំដោយក្រុមឃឺដ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA រាយការណ៍ថា ក្រសួងមហាផ្ទៃស៊ីរីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា ក្រុមមន្រ្តីមកពីរដ្ឋបានមណ្ឌលកែប្រែ និងពន្ធនាគារ បានគ្រប់គ្រងពន្ធនាគារមួយនេះ ស្ថិតនៅក្នុងអតីតទីក្រុងកាន់កាប់ Raqqa របស់កងកម្លាំង SDF ហើយនិងបានពិនិត្យស្ថានភាពអ្នកទោស និងប្រវត្តិរបស់ពួកគេ ។
ការដណ្តើមយកពន្ធនាគារ និងការបញ្ឈប់អរិភាពនៅទីក្រុង Raqqa បានកើតមានដោយអនុលោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៤ថ្ងៃរវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំង SDF ដែលបានចូលជាធរមានកាលពីយប់ថ្ងៃអង្គារ ។
បទឈប់បាញ់នេះ បានកើតមានបន្ទាប់ពីការរុលចូលដូចផ្លេកបន្ទោកាលពីសប្តាហ៍មុនរបស់កងកម្លាំងស៊ីរី ដែលពួកគេដណ្តើមបានគ្រប់គ្រងមកវិញនូវតំបន់ជាច្រើន ដែលធ្លាប់កាន់កាប់ដោយកងកម្លាំង SDF ជាយូរមកហើយ ។
ក្បួនរថយន្តក្រុង និងរថយន្តតូចដឹកយុទ្ធជន SDF ជាង ១ពាន់នាក់ ត្រូវបានគេមើលឃើញធ្វើដំណើរចេញពីទីក្រុង Raqqa ៕