នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលសំចតនៅមូលដ្ឋានសមុទ្ររាម ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​វាងយោធាប្រទេសទាំងពីរកម្ពុជា-អាមេរិក

2026/01/24 10:05:35 am        211

នាវា USS CINCINNATI (LCS 20) របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០២៦ បានចូលសំចតនៅផែលេខ២ មូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ រយៈពេល​៥​​ថ្ងៃ ​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយ​បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ឧត្តម​នាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម​ដែល​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ ​ដើម្បីសំដៅធានាលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងយោធាប្រទេសទាំងពីរ។

មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និង​សហ​រដ្ឋ​​អាមេរិក រហូតមកដល់បច្ចុប្បន្នមានរយៈពេល ៧៦ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ​១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ដោយឡែកកងទ័ពជើងទឹកកម្ពុជា និង​កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក ជានិច្ចកាលបានផ្លាស់​ប្តូរ​កិច្ច​សហ​ប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​នានា ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រ​ផ្សេង​ៗ​ទៀត​។

មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បន្ថែមថា ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់​ឆ្នាំ​២០២៦​នេះ ​នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចតបំពេញទស្សនកិច្ចសរុបទាំងអស់ចំនួន ៣១​លើក​ជាមួយនឹងនាវាចំនួន ៣៧គ្រឿង។ ការចូលសំចតនៅឆ្នាំ២០២៤កន្លងទៅ គឺនាវាឈ្មោះ USS Savanna ដែលបានសំចតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ កំឡុង​ពេល​កំពុង​សំចត​របស់នាវា USS Sovannah នៅឯកំពង់ផែស្វ័យតក្រុងព្រះសីហនុ ឯកឧត្តម នាយ​ឧត្តម​នាវី Samuel Paparo មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំតំបន់​ឥណ្ឌូ​ប៉ា​ស៊ីហ្វិក​ បានចូលរួមជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ទទួល​បដិ​សណ្ឋារកិច្ច​នៃ​ដំណើរ​ទស្សកិច្ច​របស់​នាវា​នោះ​ផង​ដែរ​។

មន្ដ្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំ​ពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS CINCINNATI និង​សង្ឃឹម​យ៉ាង​មុត​មាំថា នឹងមានកិច្ចសហប្រតិបត្តិការ​បន្ត​ទៀត​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​​នា​ពេល​អនាគត ជាពិសេសពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ការងារ​ហ្វឹក​ហ្វឺន​រួម​គ្នា ស្របទៅតាមការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ។ កងទ័ពជើង​ទឹក​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ជា​មួយ​និង​ការ​ស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក។

កងទ័ពជើងទឹកកម្ពុជាបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុង​ការ​អនុវត្ត​គោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បី​រួម​ចំណែក​ថែ​រក្សា​សន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និង​វិបុល​ភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្អែក​លើ​ការ​គោរព​អធិបតេយ្យភាព និងច្បាប់អន្តរជាតិ។

សូមបញ្ជាក់ថា នាវាចម្បាំង USS CINCINNATI មានទម្ងន់៣២០០តោន មានប្រវែងបណ្តោយ ១២៧.៤ម៉ែត្រ ទទឹង ៣១.៧ម៉ែត្រ មានផ្ទុកនាវិកមួយរយនាក់ និងមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ ដំណើរ​ទស្សនកិច្ចនេះគឺជាការបើកទំព័រឆ្នាំថ្មីដើមឆ្នាំ២០២៦ និងជានាវា​កង​ទ័ព​ជើង​ទឹក​របស់​បរទេស ​ទី៣ហើយ ដែលបានចូលមកសំចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និង​សម្ពោធ​ដា​ក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥។ នាវាកងទ័ពបរទេស ដែលបានចូលសំចតទី១ គឺ​នាវា​កង​ទ័ពរបស់ប្រទេសជប៉ុន នាវាទី២ របស់កងទ័ពវៀតណាម និងនាវាទី៣ គឺរបស់​សហរដ្ឋ​មេរិ​ក​នេះ​៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

វិទ្យាស្ថាន ITI និងក្រុមហ៊ុនតូយ៉ូតា សហការគ្នាបង្កើនសមត្ថភាពអ្នកជំនាញដំឡើង និង​ថែទាំ​រថយន្ត​នៅ​កម្ពុជា
2026/01/24 11:41:12 am        1
កម្ពុជាកំពុងពង្រឹងកិច្ចសហការលើការប្រយុទ្ធប្រឆាំង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/01/24 11:26:18 am        1
អត្តពលិកជាតិអន្ដរជាតិ ៥២ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រ នៅខេត្ដសៀមរាប
2026/01/24 11:17:26 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិទ្យាស្ថាន ITI និងក្រុមហ៊ុនតូយ៉ូតា សហការគ្នាបង្កើនសមត្ថភាពអ្នកជំនាញដំឡើង និង​ថែទាំ​រថយន្ត​នៅ​កម្ពុជា

2026/01/24 11:41:12 am
​កម្ពុជាកំពុងពង្រឹងកិច្ចសហការលើការប្រយុទ្ធប្រឆាំង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/01/24 11:26:18 am
​អត្តពលិកជាតិអន្ដរជាតិ ៥២ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រ នៅខេត្ដសៀមរាប
2026/01/24 11:17:26 am
​ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញ​សំណេះសំណាលជាមួយសមាជិក-សមាជិកា​បក្ស និង​ប្រកាស​សមាសភាព​ក្រុម​ការងារ​​ចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
2026/01/24 11:00:51 am
​នាយករដ្ឋមន្ត្រីអង់គ្លេស រិះគន់លោកTrump ដែលនិយាយថាកងទ័ពណាតូ គេចវេះពីសមរភូមិនៅអាហ្វហ្គានីស្ថាន
2026/01/24 10:47:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/23 08:24:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am