ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញ​សំណេះសំណាលជាមួយសមាជិក-សមាជិកា​បក្ស និង​ប្រកាស​សមាសភាព​ក្រុម​ការងារ​​ចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក

2026/01/24 06:00:51 pm        321

នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តិស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៦ គណបក្សប្រជាជនកម្ពុជាឃុំសាមគ្គី បាន​រៀប​ចំ​ពិធី​ប្រកាស​សមាស​ភាព​ក្រុម​ការ​ងារ​ចុះមូ​ល​ដ្ឋានភូមិទាំង ៥ ទូទាំងឃុំ ក្រោមវត្តមានឯកឧត្តម ទ្រី ដាលុច អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមប្រមាណ ២០.០០០ នាក់។

ឯកឧត្តម ទ្រី ដាលុច ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់សមាជិក-សមាជិកាគ្រប់ៗគ្នា។ ថ្លែងក្នុងពិធីនេះដែរ ឯឧត្តម ទ្រី ដាលុច បាន​មាន​ប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុនេះហើយ។ ស្របពេលគ្នានេះដែរ សូមក្រុម​ការងារ​គណបក្ស​​ចុះ​មូល​ដ្ឋាន​ឃុំ ជាពិសេស ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង ៥ រូប ត្រូវខិតខំឲ្យ​អស់​ពី​សមត្ថ​ភាព​ក្នុងការធ្វើសកម្មភាពក្នុងភូមិខ្លួនឲ្យបានជាប់ជាប្រចាំ ដើម្បីបានដឹងពីសុខទុក្ខ និង​តម្រូវ​ការ​របស់​ប្រជាជនក្នុងមូលដ្ឋាន ជាពិសេសគឺសតិអារម្មណ៍របស់ពួកគាត់ចំពោះគណបក្សប្រជាជន ចៀស​វាងការចុះធ្វើសកម្មភាពតែមុនពេលបោះឆ្នោត។ បន្ថែមលើនេះទៀត ឯកឧត្តម ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរផងដែរ គឺធ្វើយ៉ាងណាត្រូវផ្ដល់សេវាសាធារណៈឲ្យបានល្អ ត្រឹមត្រូវ​តាម​ច្បាប់ ទាន់ពេលវេលា និងមិនរើសអើងនិន្នាការគណបក្សឡើយ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បាននាំយកនូវអំណោយជាថវិកាមួយចំនួនរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មកប្រគល់ជូនគណបក្សស្រុក សាលាឃុំ ប៉ុស្ដិ៍រដ្ឋបាល សមាជិក-សមាជិកា សាលាបឋម និងអនុវិទ្យាល័យ (៤សាលា) ព្រមទាំងសិក្សានុសិស្សក្រីក្រចំនួន ២០ នាក់ ក្នុងម្នាក់ទទួលបានកង់ ១ សៀវភៅ ៥ ក្បាល ប៊ិច ២ដើម ថវិកា ២០.០០០ រៀល ដែលចំណាយសរុបអស់ថវិកាប្រមាណ ១៤០ លានរៀល៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm