ប្រភព៖ សហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្មលើអ៊ីរ៉ាក់ ជុំវិញឥទ្ធិពលរបស់អ៊ីរ៉ង់ ក្នុងរដ្ឋាភិបាលថ្មី

2026/01/24 09:44:19 pm        102

ប្រភពព័ត៌មានចំនួន៤ បានប្រាប់សារព័ត៌មានរ៉យទ័រថា ទីក្រុងវ៉ាស៊ីនតោន បានគំរាមកំហែងបណ្ដាអ្នកនយោបាយជាន់ខ្ពស់របស់អ៊ីរ៉ាក់ ជាមួយនឹងទណ្ឌកម្មធ្ងន់ៗដែលផ្តោតលើរដ្ឋអ៊ីរ៉ាក់ រួមទាំងប្រាក់ចំណូលប្រេងដ៏សំខាន់របស់ខ្លួនផងដែរ ប្រសិនបើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋាភិបាលបន្ទាប់។

ការព្រមាននេះគឺជាឧទាហរណ៍ដ៏ច្បាស់លាស់បំផុតនៃយុទ្ធនាការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលកំពុងរងសម្ពាធរវាងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតពីររបស់ខ្លួនជាយូរមកហើយគឺទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

យោងតាមមន្ត្រីអ៊ីរ៉ាក់បានឱ្យដឹងថា ការព្រមានរបស់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងម្តងហើយម្តងទៀតក្នុងពេលពីរខែកន្លងមកនេះ ដោយភារធារីសហរដ្ឋអាមេរិក ប្រចាំទីក្រុងបាកដាដ លោក Joshua Harris ក្នុងការសន្ទនាជាមួយមន្ត្រីអ៊ីរ៉ាក់ និងមេដឹកនាំនិកាយស៊ីអ៊ីតដ៏មានឥទ្ធិពល ហើយសារទាំងនេះក៏បានបញ្ចូនទៅកាន់មេដឹកនាំក្រុមដែលមានទំនាក់ទំនងនឹងអ៊ីរ៉ង់ មួយចំនួនផងដែរ។ 

ប្រភពសង្កត់ធ្ងន់ថា សារនេះផ្តោតលើសមាជិកសភាចំនួន ៥៨រូប ដែលអាមេរិកយល់ថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ហើយថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្អាកការចូលរួមជាមួយរដ្ឋាភិបាលថ្មី ប្រសិនបើសមាជិកសភាណាម្នាក់ក្នុងចំណោមអ្នកទាំង ៥៨រូបនោះ ត្រូវបានតំណាងនៅក្នុងគណៈរដ្ឋមន្ត្រីអ៊ីរ៉ាក់។

ចាប់តាំងពីឡើងកាន់តំណែងកាលពីឆ្នាំមុន លោក Trump បានចាត់វិធានការធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយ រួមទាំងតាមរយៈប្រទេសជិតខាងរបស់ខ្លួនគឺអ៊ីរ៉ាក់ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm