រុស្ស៊ី បង្កើនការវាយប្រហារលើអ៊ុយក្រែន មុនថ្ងៃទីពីរនៃកិច្ចចរចាសន្តិភាពត្រីភាគី

2026/01/24 10:41:59 pm        90

ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ី លើអ៊ុយក្រែន បានបណ្ដាលឱ្យមនុស្សស្លាប់និងរបួសជាច្រើនកាលពីយប់ថ្ងៃសុក្រ រហូតដល់ថ្ងៃសៅរ៍ (២៤ មករា) នេះ ខណៈក្រុមអ្នកចរចាមកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក ត្រៀមជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាត្រីភាគី នៅទីក្រុងអាប៊ូដាប៊ី សម្រាប់ថ្ងៃទីពីរនៃកិច្ចចរចា ដើម្បីបញ្ចប់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំជិត ៤ឆ្នាំរបស់រុស្ស៊ី។

លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាក្រុងគីវបាននិយាយថា ការវាយប្រហារដោយយានដ្រូនលើរដ្ឋធានីអ៊ុយក្រែនមួយនេះ បានបង្កការស្លាប់និងរបួសមួយចំនួន។ លោក Vitali Klitschko អភិបាលក្រុងគីវ បាននិយាយថា អគារជិត ៦.០០០ខ្នងនៅក្នុងរដ្ឋធានីគីវ ពុំមានថាមពលកម្ដៅប្រើប្រាស់នោះទេ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ពេញមួយយប់។ នៅព្រឹកថ្ងៃសៅរ៍នេះ សីតុណ្ហភាពនៅទីក្រុងគីវ មានកម្រិត -១២ អង្សាសេដ៏ត្រជាក់។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយនៅថ្ងៃសៅរ៍នេះថា នៅក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន គឺទីក្រុង Kharkiv បានរងការវាយប្រហារដោយយានដ្រូន ដែលធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួស។ ការវាយប្រហារទាំងនេះបានកើតឡើង ខណៈក្រុមប្រេសិត ត្រូវបានរំពឹងថា នឹងជួបគ្នានៅក្នុងអារ៉ាប់រួម សម្រាប់កិច្ចពិភាក្សាថ្ងៃទីពីរនៅថ្ងៃសៅរ៍ដដែលនេះ។

កិច្ចចរចាទាំងនេះ គឺជាព្រឹត្តិការណ៍ដំបូងបំផុតដែលគេបានដឹង ដោយក្រុមមន្ត្រីមកពីរដ្ឋបាលអាមេរិក បានអង្គុយចរចាជាមួយប្រទេសទាំងពីរ ដើម្បីជាផ្នែកមួយនៃការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យមានវឌ្ឍនភាពឆាប់រហ័ស ក្នុងការបញ្ចប់ប្រតិបត្តិការយោធាជិត ៤ ឆ្នាំរបស់ទីក្រុងមូស្គូ។ ក្រសួងការបរទេសអារ៉ាប់រួម និយាយថា កិច្ចពិភាក្សាទាំងនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែង «ដើម្បីលើកកម្ពស់ការសន្ទនា និងកំណត់ដំណោះស្រាយនយោបាយចំពោះវិបត្តិនេះ»។ សេតវិមានបានពណ៌នាថ្ងៃប្រជុំដំបូងនៅថ្ងៃសុក្រថា មានផលិតភាពណាស់៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm