ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ

2026/01/24 05:14:54 pm        176

សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ ចូលរួម​សម្ភាស​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្ទាល់​នៅ​ក្នុង​វេទិកា​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និង​ផ្ដល់​ការងារឱ្យខ្មែរ» នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសួនមានជ័យ ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យមានបងប្អូនពលករ និងយុវជនចូលរួមប្រមាណ៧០០នាក់។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ ក្នុង​ពិធី​ជួប​សំណេះសំណាលជាមួយបងប្អូននាឱកាសនោះថា នេះជាវេទិកា​ជំនួប​ដ៏​ធំមួយ​រវាង​អ្នក​ស្វែង​រក​ការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក សម្ភាស និង​ទទួល​បាន​ការ​ងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុនធំៗទាំង៤ ដែលត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ចំនួន ២ ៦៥០កន្លែង ដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និង​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរទៅឆ្ងាយ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់​កម្មករ​និយោជិតនៅពេលចូលបម្រើការងារនៅក្នុងស្រុក ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះ​ចូល​រៀន​វគ្គ​អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅគ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស ​និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស​តាម​រយៈ​កម្ម​វិធី​TVET ១,៥លាននាក់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករពិចារណាក្នុងការជ្រើសរើសការងារក្នុងស្រុក បន្ថែមលើប្រាក់ឈ្នួល ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទាំងពេលបច្ចុប្បន្ន និងអនាគត តាម​រយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស. ជាពិសេសជួយសម្រាលបន្ទុកគ្រួសារពេលមានជំងឺ ឬ​ចាស់​ជរា​។ ប៉ុន្តែបើជ្រើសរើសការងារក្រៅប្រទេស គួរតែទៅ​ធ្វើ​ការ​នៅ​ប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​។

ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍ថា វេទិកា​នេះ​គឺ​បាន​បង្ហាញ​ឱ្យ​ឃើញយ៉ាង​ច្បាស់​អំពី​ការ​រួម​គ្នា​ថែរ​ក្សាប្រពៃណីដ៏ល្អនៃស្មារតី«ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែ​ល​ផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម ផ្តល់ភាពជឿជាក់ដល់បងប្អូន ក្នុងខេត្តបន្ទាយមានជ័យ ដែល​កំពុងស្វែងរកការងារ ដើម្បីឱ្យមានឱកាសរួមគ្នាកសាង និងអភិវឌ្ឍជាតិបន្តទៀត។

ឯកឧត្តម​បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការផ្តល់ឱកាសការងារ និង​ការ​បង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជីវភាពពលរដ្ឋផង និងការឈ្លានពានផងតាមរយៈមធ្យោបាយការទូត និងច្បាប់​អន្តរ​ជាតិ​ជា​ដើម​។ យើងមានការឈឺចាប់ពីការឈ្លានពាន តែមិនត្រូវបាក់ទឹកចិត្ត បណ្តោយឱ្យ​ក្លាយ​ជា​កម្លាំង​មួយ​ដែលសង្កត់យើងនោះទេ គឺយើងត្រូវតែរឹងមាំ អត់ធ្មត់ ខិតខំតស៊ូពង្រឹងសមត្ថភាព សាមគ្គី​ភាព គ្រប់គ្រងឱកាស និងពង្រឹងមុខរបរ ដើម្បីបង្កើន​ប្រាក់​ចំណូល​ស្វែង​រក​ឧត្តម​ភាព​ឡើង​វិញ​៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា
2026/01/24 07:58:08 pm        1
រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
2026/01/24 06:55:55 pm        1
ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
2026/01/24 05:14:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា

2026/01/24 07:58:08 pm
​រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធ​ពិធីអភិសេកព្រះបដិមាលោកេស្វរៈរង្វង់មូលដៃ៨ ជានិមិត្តរូបថ្មី
2026/01/24 06:55:55 pm
​ក្រសួងការងារលើកទឹកចិត្តអតីតពលករ និងយុវជនឱ្យជ្រើសរើសការងារក្នុងស្រុក តាម​រយៈ​ការ​រៀប​ចំ​វេទិកា​ផ្តល់​ឱកាសការងារជាង ២ពាន់កន្លែង ក្នុងក្រុងសិរីសោភ័ណ
2026/01/24 05:14:54 pm
​នគរបាល៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅពិធីមង្គលការក្នុងប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស ៧នាក់
2026/01/24 04:43:54 pm
​ពិធីបុណ្យចង្កៀងគោមនៅប្រទេសចិន បានចាប់ផ្ដើមក្នុងតំបន់មួយចំនួន សម្រាប់បុណ្យចូលឆ្នាំចិន
2026/01/24 04:41:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/24 12:40:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am