ឯកឧត្ដម ហ៊ុន ម៉ានី៖ រយៈពេល៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ ស.ស.យ.ក. បាននិងកំពុងបន្តពូន​ជ្រុំ​ស្មារតី​យុវជន និង​​បេសក​កម្ម​ជា​ប្រវត្តិ​សាស្ត្រ ​ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា

2026/01/25 02:58:08 am        418

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧប​នាយក​​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និងជា​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា(ស.ស.យ.ក.) បានថ្លែងថា រយៈ​​ពេល ៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិ នាថ្ងៃទី២ ធ្នូ ១៩៧៨ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(ស.ស.យ.ក.) បាន និង​កំពុងបន្ត​ពូន​ជ្រុំ​ស្មារតី​យុវជន និងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុង​នាម​ជា​អង្គការ​សមាគម​យុវជន​ដ៏​ធំ​ជាងគេនៅកម្ពុជា ដោយ​បន្តនាំមកនូវចំណុចរួម ពង្រឹង​កត្តា​សាមគ្គី​ឯកភាព ផ្អែក​លើ​បុព្វ​ហេតុ​ដែល​តម្កល់​ផល​ប្រយោជន៍​ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និង​ប្រជាជន ជាចម្បង នៅ​គ្រប់​កាលៈទេសៈ​។ 

ឯកឧត្ដមបន្តថា កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ ដែល​អនុញ្ញាត​ឱ្យ​យើង​សម្រេច​បាននូវសមិទ្ធផលជាច្រើនមកដល់បច្ចុប្បន្ន។

ក្នុងនាមយុវជនជំនាន់ក្រោយ ឯកឧត្ដម​ពិត​ជា​មាន​មោទន​ភាព​ចំពោះ​គំរូ​វីរភាព​របស់​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន ​ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា ដោយឈរលើ កត្តា ៣ សំខាន់ៗ៖ ទី១. ការបិទទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ឯង នៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ, ទី២. ការកសាងប្រទេសឡើងវិញពីបាតដៃទទេ លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ ការ​បរ​ទេស​ រដ្ឋបាលសាធារណៈ វប្បធម៌ សីលធម៌សង្គម ដែលជាខឿនដ៏រឹងមាំនៃសង្គមជាតិយើង, និង ទី៣. ​អន្តរកាលនៃការបន្តវេន ប្រកបដោយស្ថិរភាព ដែល​ជា​បុរេ​លក្ខខណ្ឌ​ដ៏​ចាំ​បាច់​សម្រាប់​ការ​បន្ត​ពង្រឹង​វិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។

ឯកឧត្ដមបានលើកឡើងជាសំនួរថា «ពីនេះទៅមុខ តើយើងម្នាក់ៗ ក្នុងនាមជាបុគ្គល និង​ជា​ជាតិ​សាសន៍​មួយ ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បីរួមចំណែកដល់ការថែរក្សា ការពារនូវរាល់​សមិទ្ធ​ផល​ដែល​ជា​មរតក​ដ៏​មាន​តម្លៃ ​និង​បន្ត​កសាង​ជាតិ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត?»

សូមជម្រាបថា នាព្រឹកថ្ងៃទី២៤មករានេះឯកឧត្តម ឧប​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ភាព​ ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា​រ​អគារ​ស្នាក់​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង។

អគារស្នាក់ការថ្មីនេះ​ប្រើរយៈពេលសាងសង់១២ខែ ដោយ​បានចាប់ផ្តើមការសាងសង់ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយ​ថវិកា​សរុប​ជាង ៥០​ម៉ឺន​ដុល្លារ។ អគារនេះ ស្ថិតនៅ​លើ​ផ្ទៃ​ដី​ទំហំ​សរុប​ ២,៤០០ម៉ែត្រការ៉េ កំពស់អគារ១ជាន់ ដោយរចនាបទនៃអគារ មានលក្ខណៈ សាមញ្ញ ប៉ុន្តែ​ឈរ​​លើ​មូលដ្ឋាន​បត់​បែន​ទៅ​តាម​សម័យ​ទំនើប​ស្រប​តាមជំនាន់យុវជនក្នុងយុគសម័យឌីជីថល ដែល​មានពណ៌​អគារ​ស្រប​ទៅ​តាម​និមិត្ត​សញ្ញា ​ស.ស.យ.ក. និងការផ្សារ​ភ្ជាប់​ជាមួយ​បរិស្ថាន​ធម្ម​ជាតិ​ដើម​ឈើ​ធំ​ៗ​ដ៏ស្រស់បំព្រង៕

 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm