អំណោយភ្លើងទេវតាចំនួន២៤០ឈុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងារក្រសួងបរិស្ថានបំពាក់ជូនពលរដ្ឋតាមផ្ទះ នៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី

2026/01/25 03:50:19 pm        123



ក្រុមការងាររបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រួមជាមួយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ក្នុងវិស័យបរិស្ថាន ក្រុមការងារសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាមូលដ្ឋាននៃរដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចុះតម្លើងហ៊ូមសូឡា (ភ្លើងទេវតា) ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងភូមិកោដូន្តី ភូមិតានិល និងភូមិពុទ្រា ឃុំត្រពាំងជោរ ស្រុកឧរ៉ាល់ ខេត្តកំពង់ស្ពឺ សរុបបានចំនួន២៤០ឈុត តាមខ្នងផ្ទះប្រជាពលរដ្ឋ លើផែនការសរុបដែលត្រូវតម្លើងជូនប្រជាពលរដ្ឋ ចំនួន៣០៣ឈុត។

ប្រជាពលរដ្ឋ ដែលទទួលបានអំណោយភ្លើងទេវតានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរដល់សុខទុក្ខ និងជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរជាលំដាប់។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានថ្លែងថា ក្រសួងបរិស្ថាន ត្រូវរៀបចំជំរុញសកម្មភាពអភិវឌ្ឍន៍តំបន់ទេទឹកពុះ ជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញបំផុតមួយ និងប្រែក្លាយជាសហគមន៍អព្យាក្រឹតកាបូនផងដែរ។ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុង ក្នុងឱកាសសម្តេចប្រមុខរាជរដ្ឋាភិបាល មកបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់សហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តនេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងបរិស្ថានបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ គឺជាការឆ្លើយតបនឹងការចូលរួមចំណែកសំខាន់ ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីបង្កើតអនាគតថ្មីសម្រាប់ ប្រជាពលរដ្ឋនៅតំបន់នេះ។ 

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ក្រុមការងារក្រសួងបរិស្ថាន ក៏សម្រេចបានការបោះបង្គោលព្រំសម្រាប់គម្រោងអភិវឌ្ឍន៍គោលដៅលម្ហៃបៃតង សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ នៅតំបន់ទេទឹកពុះរួចហើយដែរ។ បន្ទាប់មកក្រសួងបរិស្ថាន រៀបចំហេដ្ឋរចនាសម្ព័ន្ធ ក្លោងទ្វារទីតាំងសម្រាប់កម្សាន្ត កន្លែងផ្តល់ព័ត៌មាន កន្លែងផ្សារសហគមន៍ ទីតាំងវប្បធម៌ ការគោរពបូជាតាមជំនឿសាសនា របស់ប្រជាពលរដ្ឋ និងការបង្កើនគម្របបៃតង ដាំដើមឈើ រៀបចំសួនច្បារ និងកន្លែងសម្រាកលម្ហែផងដែរ។

ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សារសេ និងអាចមានកន្លែងទៅរហូតដល់១០០អង្សាសេ។ តំបន់ទេទឹកពុះនេះ មានស្ថាិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន និងត្រូវបានចាត់ទុកថាកន្លែង ដែលទាក់ទាញទេសចរមកកម្សាន្ត និងអ្នកមានជំនឿមកគោរពបូជាឥតដាច់ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះស្ថានភាពសហគមន៍ នៅមានព្រៃឈើ ដែលជាតំបន់ភ្នំអារក្ស និងទីតាំងជំនឿរបស់បងប្អូនជនជាតិសួយផងដែរ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        84
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        110
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm