អភិបាលខេត្តកំពត ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ

2026/01/25 06:36:21 pm        185

ដើម្បីបំពេញតម្រូវការ និងសម្រួលដល់ជីវភាពរបស់កងទ័ពជើងទឹក ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូននាយនាវី នាយនាវីរង និងពលនាវីទាំងអស់ និងបានកោតសរសើរដោយស្មោះ ចំពោះសកម្មភាពកសាងអង្គភាព និងមានភាពស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សណ្ដាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ការពារនូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងប្រទេសជាតិទាំងមូល។

ឯកឧត្តមអភិបាលខេត្តបានបន្តថា កងកម្លាំងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដី ដែនកោះ ឆ្នេរសមុទ្រតាមបណ្តោយព្រំដែនទឹក ដែនគោក កម្ពុជា-វៀតណាម-ថៃ និងជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម ដែលមិនអាចខ្វះបាន។ ឯកឧត្តមអភិបាលខេត្តក៏បានសំដែងនូវការគោរពដឹងគុណចំពោះវីរកងទ័ព ពិសេសកងកម្លាំងបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កន្លងមកបានឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន ដែលទាំងនេះគឺជាគំរូវីរៈភាពដែលពុំអាចកាត់ថ្លៃបាន ។

ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ដែលបានយកចិត្តទុកដាក់រួមសុខរួមទុក្ខ និងបានគិតគូរពីការលំបាកគ្រប់បែបយ៉ាងដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តាកោះជួរមុខជាប់ជាប្រចាំ និងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ បរិក្ខា គ្រឿងឧបភោគ បរិភោគ ក៏ដូចជាថវិកាសម្រាប់កសាងអង្គភាពផងដែរ។

សូមជម្រាបថា អំណោយផ្តល់ជូនដល់បញ្ជាការដ្ឋានការពារកោះ ឆ្នេរ រួមមាន៖ អង្ករ ១០តោន, មី ១០០កេស, ទឹកត្រី ១០០យួរ, ត្រីងៀត៖ ១០០គីឡូក្រាម, ស្ករស ១០០គីឡូក្រាម, ប្រេងឆា ១០០លីត្រ, ប៊ីចេង ២០គីឡូក្រាម, ទឹកសុទ្ធ ១៥០យួរ, ម៉ូតូ ០៥ គ្រឿង, ថវិកាចំនួន ២០លានរៀលសម្រាប់កសាងអង្គភាព និងឃីតចំនួន ១ ០០០កញ្ចាប់ ដែលក្នុងមួយៗឃីតមានដូចជា៖ អាវរងា ភួយ អំបុកលីងជាមួយសាច់ជ្រូកផាត់ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចំបាច់មួយចំនួនទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ជូននូវ ស៊ីម៉ងត៍ចំនួន ៤០០តោន និងដែកចំនួន ២០តោនសម្រាប់សម្រាប់កសាងអង្គភាព និងបន្តផ្តល់អង្ករ៥តោនក្នុងមួយខែ ជារៀងរាល់ខែផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm