រដ្ឋាភិបាលហ្គាតេម៉ាឡា បានបង្កើនការល្បាតរបស់នគរបាល និងយោធា នៅក្នុងទីក្រុងហ្គាតេម៉ាឡា ក្រោយរលកនៃការវាយប្រហាររបស់ក្រុមជនអន្ធពាលដែលបានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ ស្របពេលដែលរដ្ឋាភិបាលដាក់ចេញនូវការឡោមព័ទ្ធរដ្ឋទូទាំងប្រទេស ។
ទាហាន និងនគរបាល បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងរដ្ឋធានីកាលពីថ្ងៃសៅរ៍ និងយប់ថ្ងៃសុក្រ ដើម្បីឆេកឆររថយន្ត និងទោចចក្រយានយន្ត ។ ទាហានត្រូវបានមើលឃើញធ្វើការជាមួយអង្គភាព K9 ដើម្បីឆេកឆេររថយន្ត ខណៈអង្គភាពរថពាសដែក ល្បាតតាមដងផ្លូវ ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីហ្គាតេម៉ាឡាលោក Bernardo Arevalo បានប្រកាសការឡោមព័ទ្ធរដ្ឋទូទាំងប្រទេសរយៈពេល ៣០ថ្ងៃ ក្រោយកងកម្លាំងសន្តិសុខរំដោះឆ្មាំគុករាប់សិបនាក់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយអ្នកទោស ជាការបញ្ចប់អំពើហិង្សាចុងសប្តាហ៍ដែលបានចាប់ផ្តើមជាមួយកុបកម្មក្នុងពន្ធនាគារ ។
ជម្លោះបានចាប់ផ្តើមកាលពីសប្តាហ៍មុន ពេលដែលអ្នកទោសមានការជាប់ពាក់ព័ន្ធនឹងក្រុមជនអន្ធពាល Barrio 18 បានចាប់ឆ្មាំគុក ៤៦នាក់ ធ្វើជាចំណាប់ខ្មាំង ទាមទារសិទ្ធិល្អប្រសើរជាងនេះ ។
អំពើហិង្សា បានកើនឡើង ក្រោយពេលក្រុមអាជ្ញាធរ ដណ្តើមបានការគ្រប់គ្រងពន្ធនាគារមកវិញ ដោយបានចាប់ខ្លួនមេដឹកនាំក្រុមជនអន្ធពាលលោក Aldo Duppie ហើយនិងការវាយប្រហារលើក្រុមនគរបាល នៅទីក្រុងហ្គាតេម៉ាឡា ៕
