ភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ និងក្រុមបាតុករ បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនៅក្នុងទីក្រុង Minneapolis កាលពីថ្ងៃសៅរ៍ ក្រោយភ្នាក់ងារមួយនេះ បាញ់សម្លាប់មនុស្សម្នាក់ ជាលើកទី ២ នៅក្នុងទីក្រុងមួយនេះ អំឡុងពេល ១ខែ ។
រូបភាពវីដេអូឃ្លីបទទួលបាន និងផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ ភ្នាក់ងារល្បាតព្រំដែនជាច្រើនរូប បានប្រតាយប្រតប់ជាមួយបុរសម្នាក់ មុនពេលបាញ់សម្លាប់គាត់ ។ សារព័ត៌មានក្នុងស្រុក បានកំណត់អត្តសញ្ញាណបុរសដែលត្រូវបានបាញ់សម្លាប់ម្នាក់នោះថាមានឈ្មោះ Alex Pretti អាយុ ៣៧ឆ្នាំ ។

ឯកសារសាធារណៈបង្ហាញថា លោក Alex Pretti រស់នៅក្នុងទីក្រុង Minneapolis ហើយមនុស្សដែលបានផ្តល់អត្តសញ្ញាណពួកគេនៅលើបណ្តាញផ្សព្វផ្សាយសង្គមថាជាអតីតមិត្តរួមការងារនោះ និយាយថា គាត់ធ្វើការជាគិលានុបដ្ឋាក ។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនិយាយថា ភ្នាក់ងារល្បាតព្រំដែន បាញ់ដើម្បីការពារខ្លួនប៉ុណ្ណោះ ក្រោយពួកគេព្យាយាមដណ្តើមអាវុធពីបុរសម្នាក់ដែលជាពលរដ្ឋសហរដ្ឋអាមេរិក ។
ក្រុមមន្រ្តីសហព័ន្ធនិយាយថា គាត់ព្យាយាមមកជិតពួកគេដោយមានកាំភ្លើងខ្លីនៅដៃ និងមានបង់ ២ ៕
