ការលេចហ្គាស បានបណ្តាលឲ្យផ្ទុះ និងកើតជាអគ្គិភ័យដែលបានសម្លាប់មនុស្សម្នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងអគារផ្ទះល្វែងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
អគ្គិភ័យ បានឆាបឆេះអគារជាន់លើ ២ជាន់ នៃអគារផ្ទះល្វែងកម្ពស់ ១៧ជាន់ ស្ថិតក្នុងសង្កាត់ Bronx ទីក្រុងញូវយ៉ក ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ជាការឆ្លើយតបនឹងសេចក្តីរាយការណ៍ថា លេចហ្គាស ពេលដែលហេតុការណ៍ផ្ទុះ បានកើតឡើង ។
ចំណែកឯក្រុមអ្នកស្រុក ត្រូវបានជម្លៀសចេញពីអគារកាល កាលពីពេលប៉ុន្មានម៉ោងមុន និងស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំង ខណៈក្រុមមន្រ្តី បើកការស៊ើបអង្កេត ៕
