ផ្លូវកៅស៊ូ៥ខ្សែក្នុងស្រុកកណ្តៀង ត្រូវបានស្ថាបនា ដើម្បីសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ មានភាពងាយស្រួល

2026/01/25 07:54:45 pm        271

ពោធិ៍សាត់៖ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ផ្លូវក្រាលគ្រួសក្រហមជនបទចំនួន០៥ខ្សែ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បាននឹងកំពុងដំណើរការស្ថាបនាទៅជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់(DBST)និងបេតុង ស្របគ្នាក្នុងពេលតែមួយ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួលធ្វើដំណើរ ដឹកកសិផល និងសិស្សានុសិស្សទៅសាលារៀនជាដើម ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវទាំង០៥ខ្សែនេះ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្លូវកៅស៊ូDBSTទាំង០៥ខ្សែក្នុងស្រុកកណ្តៀង ដែលកំពុងស្ថាបនាក្នុងពេលនេះ សរុបមានប្រវែងជិត៣០គីឡូម៉ែត្រ ដោយមានសំណង់លូមូល៤៤កន្លែង លូប្រអប់១២កន្លែង និងស្ពានបេតុងរឹងមាំ១កន្លែង ដែលរួមមាន៖

១-ផ្លូវផ្ទះស្រែ-បាគូ ប្រវែង៧គីឡូ៦១៥ម៉ែត្រ

២-ផ្លូវស្ថាននី-ធ្លក-បឹងចក ប្រវែង១១គីឡូ៣០០ម៉ែត្រ

៣-ផ្លូវវត្តព្រះធាតុ-ភូមិថ្មី ប្រវែង៣គីឡូ២០០ម៉ែត្រ

៤-ផ្លូវថ្មី-ធ្លាអំពិល ប្រវែង២គីឡូម៉ែត្រ

៥-ផ្លូវបន្ទាយត្រោក-កំពង់សំបួរ ប្រវែង៤គីឡូ១០០ម៉ែត្រ

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ការស្ថាបនាផ្លូវទាំង០៥ខ្សែនេះ គឺស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ។

សូមជម្រាប់ជូនដែរថា SAAMBAT(សម្បត្តិ) គឺជាគម្រោង១ក្នុងចំណោម​គម្រោងជាច្រើន​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរ​សហការចំនួន២ ក្នុងគោលបំណងស្ថាបនផ្លូវជនបទឲ្យប្រសើរឡើង លើកកម្ពស់គុណភាពផ្លូវពីក្រួសក្រហមទៅជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ។ បច្ចុប្បន្នគម្រោង SAAMBAT(សម្បត្តិ) គ្រប់ដណ្តប់ក្នុងខេត្តចំនួន១២ ដោយខេត្តពោធិ៍សាត់ទទួលបានផ្លូវចំនួន៨ខ្សែ មានប្រវែងសរុប៥១១៧០ម៉ែត្រ ក្នុងនោះស្រុកតាលោសែនជ័យទទួលបានផ្លូវ១ខ្សែស្ថាបនារួចរាល់ក្នុងជំហានទី១ ស្រុកវាលវែងទទួលបាន០២ខ្សែកំពុងស្ថាបនា និងស្រុកកណ្តៀងទទួលបានចំនួន០៥ខ្សែកំពុងស្ថាបនា ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm