ព្រិលបានធ្លាក់នៅតាមបណ្តាលទីក្រុងក្នុងតំបន់ Midwest សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ពេលដែលព្យុះរដូវរងា បានបោកបក់ឆ្លងកាត់សហរដ្ឋអាមេរិក ។
ការធ្វើចរាចរណ៍មានដែនកំណត់ ត្រូវបានមើលឃើញនៅតាមផ្លូវហាយវ៉េ ក្នុងទីក្រុង Oklahoma ដែលគ្របដណ្តប់ដោយព្រិល ទីប្រជុំជនក្នុងទីក្រុង Kansas និងតំបន់រស់នៅរបស់អ្នកស្រុក ។

ទីក្រុង Oklahoma ត្រូវបានគេរំពឹងថា នឹងមានព្រិលធ្លាក់កម្រាស់ ៣០សង់ទីម៉ែត្រ នៅចុងសប្តាហ៍នេះ ។
ព្រិលច្រើនបានធ្លាក់ផងដែរនៅតំបន់ Northwest ហើយនិងបង្ខំឲ្យអភិបាលក្រុងជាច្រើន បានប្រកាសដាក់រដ្ឋក្នុងអគារអាសន្ន ។
ប្រជាពលរដ្ឋសហរដ្ឋអាមេរិកជាង ១៥០លាននាក់ ស្ថិតក្រោមការជូនដំណឹងគ្រាអាសន្នអាកាសធាតុពីសេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក ។
ក្រុមព្យាករឧតុនិយមនិយាយថា បង្កឡើងដោយសារខ្យល់បក់ខ្លាំងអាក់ទិកចេញពីប្រទេសកាណាដា ព្យុះរដូវរងា នឹងធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកចេញពីតំបន់ភាគខាងត្បូង Rockies ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើត រហូតដល់ព្រឹកថ្ងៃចន្ទស្អែក ហើយព្យុះនេះដែរ នឹងគ្របដណ្តប់សហរដ្ឋអាមេរិកពេញមួយចុងសប្តាហ៍នេះ ៕
