អ្នកនាំពាក្យសិទ្ធិមនុស្សកម្ពុជា៖ ការចាត់វិធាន​ការ​ច្បាប់​ត្រូវ​បាន​អនុវត្ត​ទូទៅ​លើ​បុគ្គល​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់

2022/03/12 07:11:47 pm        776

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ការចាត់វិធានការច្បាប់ចំពោះបុគ្គលត្រូវបានអនុវត្តទូទៅគ្រប់បុគ្គលប្រព្រឹត្តផ្ទុយពីច្បាប់ និងមិនបានកំណត់អំពីនិន្នាការរបស់បុគ្គលណាម្នាក់ឡើយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោយកិច្ចប្រជុំអំពីការ​ពិនិត្យ​របាយការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កតិកា​សញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ ​(ICCPR) ជុំទី៣ ពីថ្ងៃទី៩-១១ ​ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤ របស់​គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និង​ជា​អ្នកនាំ​ពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅក្នុងកិច្ចសន្ទនារយះពេលបីថ្ងៃនេះ សមាជិក សមាជិកា​នៃគណៈកម្មាធិការបានសម្តែងនូវការកោតសរសើរ​ចំពោះវឌ្ឍនភាព​នានា​ដែលកម្ពុជា​សម្រេចបាន ក្នុងការ​អនុវត្តបទប្បញ្ញត្តិនៃ ICCPR ព្រមទាំងលើកជាសំណួរ ដើម្បី​ទទួល​បានព័ត៌មាន​ ការ​បំភ្លឺ ការ​បកស្រាយ ​និងការពន្យល់​បន្ថែមពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា ​ក្របខណ្ឌច្បាប់ជាតិ ការ​បង្កើត​ស្ថាប័នសិទ្ធិមនុស្សជាតិ​ ការប្រឆាំងអំពើពុករលួយ ​ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ​ច្បាប់កូវីដ-១៩ វិធាន​ការច្បាប់ក្នុងស្ថានភាពកូវីដ​ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហឹង្សាប្រឆាំងនារីភេទ ការ​សម្លាប់មនុស្សក្រៅប្រព័ន្ធ​តុលាការ ​អំពើទារុណកម្ម ​ការដកហូតសេរីភាព ​ការជួញដូរមនុស្ស និង​ការកេងប្រវ័ញ្ចការងារ​ឯករាជ្យ​ភាព​តុលាការ ​សេរីភាព​បញ្ចេញមតិ ​សមាគម​និង​ការជួបជុំ លំហរប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម ​បញ្ហាដីធ្លី ​និងសិទ្ធិជនជាតិដើមភាគតិចជាដើម។

ជាការឆ្លើយតប ​គណៈប្រតិភូកម្ពុជា​បានរួម​សហការគ្នា​ដោយ​មាន​ភាពម្ចាស់ការ និង​ការ​ទទួលខុសត្រូវខ្ពស់ក្នុងនាម​ជាតំណាងរដ្ឋអធិបតេយ្យធ្វើការឆ្លើយតប​ បកស្រាយ និង​បំភ្លឺ​លើ​បញ្ហា​ដែលបានលើកឡើងទាំងអស់នោះ​ ដោយផ្អែកលើទិដ្ឋភាពច្បាប់​ជាតិ​ និងអន្តរជាតិ ការ​អនុវត្ត​ជា​អន្តរជាតិ ​ទិដ្ឋភាពនយោបាយ​ និងបច្ចេកទេសពាក់ព័ន្ធ​ នឹងបញ្ហាសិទ្ធិមនុស្ស និង​ការអនុវត្តច្បាប់​ព្រមទាំងធ្វើការបង្ហាញពីវឌ្ឍនភាព ​និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាល ក្នុងការ​លើក​ស្ទួយ ​និងការពារសិទ្ធិមនុស្ស ​ជាពិសេសក្នុងស្ថានភាពកូវីដ និងការកសាងថែរក្សាបាន​នូវ​សន្តិភាព​ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ​និងការអភិវឌ្ឍ។

ពាក់ព័ន្ធបញ្ហាខាងលើ ឯកឧត្តម ជិន ម៉ាលីន ប្រាប់BTV News ឲ្យដឹងថា រយះពេលបីថ្ងៃក្នុង​កិច្ចប្រជុំ​មានភាពចម្រូងចម្រាស​ច្រើនជាងគេទៅលើការអនុវត្តវិធានការច្បាប់​របស់កម្ពុជា​ពី​សំណាក់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្ទាប់ពីទទួល​បាន​របាយ​ការណ៍​របស់​អង្គការសង្គមស៊ីវិលនៅកម្ពុជា។

យ៉ាងណាមិញឯកឧត្តម ជិន ម៉ាលីន អះអាងថា ការអនុវត្តវិធានការច្បាប់ត្រូវបានអនុវត្តទូទៅ និង​មិនមាន​ការរិតត្បិតទៅលើបុគ្គលិកដែលប្រកាន់និន្នាការណាមួយឡើយ។

ការពិនិត្យរបាយការណ៍ជាតិ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​អង្គការ​សហប្រជាជាតិ​ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្ត​បទប្បញ្ញត្តិ​ទាំងឡាយដែលមានចែងនៅក្នុង ICCPR ដោយរដ្ឋភាគី។

ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហាសិទ្ធិ​មនុស្ស​នោះទេ តែប្រព្រឹត្តទៅក្នុងទម្រង់មួយជាកិច្ច​សន្ទនា​បែប​ស្ថាបនា​រវាងគណៈប្រតិភូនៃរដ្ឋភាគី និង​សមាជិក ​សមាជិកានៃគណៈកម្មាធិការ​ ក្នុងគោលដៅចែករំលែក ឬ​ផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​នូវការ​អនុវត្តល្អៗ ​បទពិសោធន៍ ​ចំណុចខ្វះខាត ​កង្វល់​ ឬបញ្ហាប្រឈមផ្សេងៗ ព្រមទាំងទិសដៅ​ការងារ​ទៅ​ថ្ងៃអនាគត ​ដើម្បីធានានូវការអនុវត្ត ​និងការ​គោរព​តាមបទ​ប្បញ្ញតិ្តនៃ ICCPR នៅក្នុងរដ្ឋភាគី។

ជាគោលការណ៍រួម ក្រោយបញ្ចប់កិច្ចសន្ទនាគណៈកម្មាធិការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នឹង​ចេញអនុសាសន៍ផ្សេងៗ​សម្រាប់ឲ្យរដ្ឋភាគីពិនិត្យ ​និង​ពិចារណាក្នុងការអនុវត្តបន្តទៀត ដើម្បី​បំពេញ​នូវ​ចំណុចខ្វះខាត​ និងធ្វើឲ្យស្ថានភាពពលរដ្ឋ និង​សិទ្ធិ​នយោបាយកាន់​តែ​មានភាពល្អប្រសើរ​ឡើង​ថែមទៀត៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm