ពលរដ្ឋនៅរាជធានីភ្នំពេញ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ ប្រភេទ Pfizer

2022/03/12 07:23:10 pm        1.1 K

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កំពុងបន្តទៅចាក់វ៉ាក់សាំងដូសជំរុញទី៤ ប្រភេទ Pfizer តាមទីតាំងនានា ដែលអាជ្ញាធរបានរៀបចំរួចរាល់ ខណៈដំណើរការចាក់វាក់សាំងដូសផ្សេងៗ នៅតែបន្តដោយ រលូនទូទាំងប្រទេស ។

បើតាមលោកវេជ្ជបណ្ឌិត មៀច សិរីវឌ្ឍនា ប្រធានមណ្ឌលសុខភាពព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ បានលើកឡើងថា នៅមណ្ឌលសុខភាពនេះ គឺមានពលរដ្ឋមកចាក់វ៉ាក់សាំងចាប់ពីអាយុ៣ឆ្នាំ​ឡើងទៅ ដែលមានដូសទី១ ទី២ ទី៣ និងដូសទី៤ ប៉ុន្តែនារយៈពេលចុងក្រោយនេះ ចាប់ផ្ដើមស្បើយ​ពលរដ្ឋមកចាក់ ហើយ ព្រោះពួកគេបានមកចាក់ច្រើន និងខ្លះទៀតមិនទាន់ដល់ពេលត្រូវចាក់​ដូស​បន្ត។

លោកវេជ្ជបណ្ឌិត បានបន្តថា កាលពីមុន ពលរដ្ឋមកចាក់ក្នុងមួយថ្ងៃប្រមាណពី ២០០ទៅ៣០០ នាក់ តែបច្ចុប្បន្នមានត្រឹមជាង ១០០នាក់ប៉ុណ្ណោះ ខណៈដែលថ្ងៃខ្លះ មិនដល់១០០នាក់ផង តែយ៉ាងណា អាជ្ញាធរសង្កាត់ព្រែកកំពឹស ​និងក្រុមគ្រូពេទ្យក្នុងមណ្ឌលសុខភាពនេះ ​នៅតែបន្តអំពាវនាវ និង​ផ្សព្វផ្សាយ ដល់ពលរដ្ឋ ​ឱ្យមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ១៩ ពិសេស ​ប្រភេទបំប្លែងថ្មីអូមីក្រុង ។

លោកវេជ្ជបណ្ឌិត មៀច សិរីវឌ្ឍនា បានបញ្ជាក់ថា ​សម្រាប់មណ្ឌលសុខភាពព្រឹកកំពឹស ​មិនមាន ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ​ដូសទី១ ​ដល់មនុស្សចាស់ចាប់ពី១៨ឆ្នាំឡើងនោះទេ ​ហើយបើ​មាន​ពលរដ្ឋ ត្រូវការចាក់ដូសទី១ ​សូមទៅចាក់នៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ៕ អត្ថបទ៖ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm