ប្រភព៖ បេសកជនពិសេសអាមេរិក កំពុងស្ថិតនៅអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីអនាគតនៃតំបន់ហ្កាហ្សា

2026/01/25 10:30:04 pm        125

បុគ្គល ២នាក់ដែលត្រូវបានផ្ដល់ដំណឹងអំពីបញ្ហា បាននិយាយប្រាប់សារព័ត៌មាន Reuters បាន បេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានទៅដល់អ៊ីស្រាអែលហើយ កាលពីថ្ងៃសៅរ៍ (ទី២៤ ខែមករា ឆ្នាំ២០២៦) ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយការធ្វើដំណើរទៅនេះ ភាគច្រើនគឺដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា។

កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក បានប្រកាសពីផែនការ សម្រាប់ «តំបន់ហ្កាហ្សាថ្មី» ដែលត្រូវបានកសាងឡើងវិញពីសូន្យ ដើម្បីរួមបញ្ចូលប៉មលំនៅឋាន មជ្ឈមណ្ឌលទិន្នន័យ និងរមណីយដ្ឋានមាត់សមុទ្រ ជាផ្នែកមួយនៃការកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី Donald Trump ដើម្បីជំរុញបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ដែលត្រូវបានរង្គោះរង្គើដោយការរំលោភម្តងហើយម្តងទៀត។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

ប្រមុខគណៈកម្មាធិការប៉ាឡេស្ទីនអន្តរកាលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សាជាបណ្តោះអាសន្ន លោក Ali Shaath បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ច្រកព្រំដែន Rafah ដែលជាផ្លូវចេញ ឬចូលតែមួយគត់ពីតំបន់ហ្កាហ្សា សម្រាប់មនុស្សស្ទើរតែទាំងអស់ជាង ២លាននាក់ដែលរស់នៅទីនោះ នឹងបើកនៅសប្តាហ៍ក្រោយ។

ប្រភព ៣ ដែលត្រូវបានប្រាប់អំពីបញ្ហានេះ មុនមានការបើកព្រំដែនដែលត្រូវបានរំពឹងទុក បានឲ្យដឹងថា អ៊ីស្រាអែលចង់កំណត់ចំនួនប្រជាជនប៉ាឡេស្ទីនដែលចូលទៅក្នុងតំបន់ហ្កាហ្សា តាមរយៈច្រកឆ្លងកាត់ព្រំដែនជាមួយអេហ្ស៊ីប ដើម្បីធានាបានថា មានអ្នកចេញច្រើនជាងចូល។ ព្រំដែននេះត្រូវបានគេសន្មត់ថា បានបើកក្នុងអំឡុងពេលដំណាក់កាលដំបូងនៃផែនការរបស់លោក Trump ដើម្បីបញ្ចប់សង្គ្រាម ក្រោមបទឈប់បាញ់ដែលសម្រេចបានកាលខែតុលាឆ្នាំមុន រវាងអ៊ីស្រាអែល និងហាម៉ាស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm