សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ វេលានេះ ជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នាទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ

2026/01/25 03:53:15 pm        135

នៅក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបន្តសម្រេចបាននូវសមិទ្ធផលធំៗដូចជា៖ សន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាលំនឹងសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ត្រូវបាន ការពារយ៉ាងគត់មត់ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមកាន់ តែត្រូវបានលើក កម្ពស់ ជាពិសេសកិត្យានុភាពជាតិកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។ ហើយពេលវេលានេះ ជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់យើងខិតខំរួមគ្នាទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើ គ្រប់វិស័យ និងជាមូលដ្ឋានសម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រមណ្ឌលស្វាយ រៀង និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងដូច្នេះ នៅក្នុង ឱកាស អញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហា សន្និបាតមន្រ្តីសង្ឃទូទាំង ប្រទេស លើកទី៣៣ នៅសាលាខេត្តស្វាយរៀង នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមចំណែកនូវទស្សនាទានមួយចំនួន៖

ទី១) មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រី សង្ឃ ទូទាំងប្រទេសដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍិតាមរយៈសង្ឃភិបាល ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច។

ទី២) សូមរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ដូចជា ព្រះ រាជ ក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សង្ឃប្រកាស សារាចរ សេចក្តីសម្រេច សេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសហការជាមួយ រាជរដ្ឋាភិបាលឱ្យក្លាយទៅជាកម្លាំងចលករ ដ៏មាន សារៈ សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ទី៣) គណៈសង្ឃខេត្ត ព្រមទាំងសាសនាផ្សេងៗទៀត ដែលមានក្នុងខេត្ត បន្តពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អថែមទៀតជាមួយមន្ទីរធម្មការ និងសាសនាដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

ទី៤) គណៈសង្ឃខេត្តត្រូវបន្តយកចិត្តទុក្ខដាក់ក្នុងការពង្រឹងគុណភាពសាលាពុទ្ធិកសិក្សា ដែលមាននៅ ខេត្តស្វាយរៀង រួមទាំងថ្នាក់ធម្មវិន័យឱ្យក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយ គុណភាព ប្រសិទ្ធភាព ផ្នែកព្រះធម៌ ភាសាបាលីសំស្រ្កឹត និងចំណេះដឹងទូទៅ។

ទី៥) មន្ត្រីសង្ឃគ្រប់ឋានានុក្រម គប្បីបន្តយកព្រះទ័យទុកដាក់ក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ រួមមានការចូលរួមអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈឱ្យបានជ្រួតជ្រាបដល់សាធារណជន និងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈដល់ជនគ្មានទីពឹង បរិស័ទដែលជួបគ្រោះមហន្តរាយផ្សេងៗ ពិសេសការចុះសួរសុខទុក្ខដល់ជនភៀសសឹក និងវីរៈកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពី សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជន សម្តេច តេជោ (TYDA) ដែលជានិច្ចកាល សម្តេចតែងតែមានមនោសញ្ចេតនាគោរពស្រឡាញ់ និងរួមសុខរួមទុក្ខ ជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយ នូវទុក្ខលំបាកសព្វបែបយ៉ាងនៅគ្រប់ ទីកន្លែង ទូទាំង ប្រទេសកម្ពុជា រួមជាមួយនឹងការគិតគូរចំពោះវិស័យព្រះពុទ្ធសាសនា ដោយការលះបង់ គ្រប់បែប យ៉ាង ដើម្បីជាតិ និងសាសនា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្ដី៖ ក្រសួងការងារនឹងបន្តរៀបចំវេទិកាការងារជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកជិត៩ម៉ឺនកន្លែងនៅទូទាំងប្រទេស
2026/01/25 05:09:41 pm        1
«ប.ស.ស. គឺជាជីវិតថ្មីសម្រាប់អតីតពលករវិលត្រឡប់ពីប្រទេសថៃ ដើម្បីទទួលបានការគាំពារ និងសុភមង្គលគ្រួសារ»
2026/01/25 04:58:45 pm        1
តំណាងរាស្រ្តមណ្ឌលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារវីរកងទ័ពភៀសសឹកកំពុងស្នាក់នៅស្រុកអង្គរជ័យ
2026/01/25 04:19:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាកាសធាតុត្រជាក់វាយប្រហារកូរ៉េខាងត្បូង ខណៈការដាច់ចរន្តអគ្គិសនីធ្វើឲ្យមនុស្សរាប់រយនាក់គ្មានប្រព័ន្ធកម្តៅ

2026/01/25 05:28:46 pm
​គុយបាការពារសមយុទ្ធយោធាថា ជាការរារាំងប្រឆាំងនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិក
2026/01/25 05:25:19 pm
​រដ្ឋមន្រ្ដី៖ ក្រសួងការងារនឹងបន្តរៀបចំវេទិកាការងារជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកជិត៩ម៉ឺនកន្លែងនៅទូទាំងប្រទេស
2026/01/25 05:09:41 pm
​ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា ជំរុញឲ្យមានចរចាជាមួយក្រុមប្រឆាំង ក្រោយលោក Maduro ធ្លាក់ពីតំណែង
2026/01/25 05:05:52 pm
​អភិបាលក្រុង៖ ការវាយប្រហាររបស់រុស្ស៊ីលើទក្រុងគីវ ធ្វើឲ្យអគារ ១.៧០០ខ្នង នៅតែគ្មានប្រព័ន្ធកម្ដៅ
2026/01/25 04:59:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/24 12:40:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/22 01:13:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am