ប្រមុខ WHO ហៅហេតុផលដកខ្លួនរបស់អាមេរិកថា មិនពិត និងព្រមានពីពិភពលោកមួយគ្មានសុវត្ថិភាព

2026/01/25 11:55:04 pm        141

ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦) បាននិយាយថា ហេតុផលដែលសហរដ្ឋអាមេរិក បានបញ្ជាក់សម្រាប់ការដកខ្លួនចេញពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ គឺជាការលើកឡើង «មិនពិត» ហើយបានព្រមានថា ការសម្រេចនេះនឹងធ្វើឲ្យពិភពលោកកាន់តែលែងមានសុវត្ថិភាព។

លោក Ghebreyesus បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ជារឿងគួរឲ្យសោកស្ដាយ ហេតុផលដែលបានលើកឡើង សម្រាប់ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពី WHO គឺមិនពិតឡើយ។ ការជូនដំណឹងអំពីការដកខ្លួនធ្វើឲ្យទាំងសហរដ្ឋអាមេរិក និងពិភពលោកមានសុវត្ថិភាពកាន់តែតិចទៅ»។

លោកបានកត់សម្គាល់ថា ក្នុងនាមជាសមាជិកស្ថាបនិក សហរដ្ឋអាមេរិក បានចូលរួមចំណែក «យ៉ាងសំខាន់» ចំពោះសមិទ្ធផលរបស់អង្គការនេះ និងបានបញ្ជាក់ជាថ្មីថា WHO តែងតែចូលរួមជាមួយសហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកទាំងអស់ «ប្រកបដោយការគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យភាពរបស់ពួកគេ»។

លោកបានបន្ថែមថា៖ «យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងវិលត្រឡប់មកចូលរួមយ៉ាងសកម្មវិញ នៅក្នុង WHO នាពេលអនាគត។ ទន្ទឹមនឹងនេះ WHO នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការជាមួយប្រទេសទាំងអស់ ក្នុងការបន្តបេសកកម្មស្នូល និងអាណត្តិរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយធានាឲ្យបាននូវស្តង់ដារសុខភាពខ្ពស់បំផុតដែលជាសិទ្ធិជាមូលដ្ឋាន សម្រាប់មនុស្សគ្រប់រូប»។

WHO បានបញ្ជាក់ថា ខ្លួនគាំទ្រការឆ្លើយតបរបស់ខ្លួន ចំពោះជំងឺកូវីដ១៩ ដោយបដិសេធការអះអាងរបស់សហរដ្ឋអាមេរិក ដែលថា ខ្លួនបានបរាជ័យ និងរារាំងការចែករំលែកព័ត៌មានសំខាន់ៗទាន់ពេលវេលា និងត្រឹមត្រូវ។

គួរបញ្ជាក់ថា មន្ត្រីអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកបានដកខ្លួនទាំងស្រុងចេញពី WHO ជាផ្លូវការ ដោយបញ្ចប់សមាជិកភាពជិត ៧៨ឆ្នាំ។ ការចាកចេញនេះបានចូលជាធរមាននៅថ្ងៃទី២២ ខែមករា បន្ទាប់មានពីរយៈពេលជូនដំណឹងមួយឆ្នាំដែលតម្រូវក្រោមច្បាប់អន្តរជាតិ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គឺជាអ្នករិះគន់យ៉ាងខ្លាំងជាយូរមកហើយ ចំពោះ WHO ជាពិសេសក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាតកូវីដ១៩៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm