អភិបាលក្រុង៖ ការវាយប្រហាររបស់រុស្ស៊ីលើទក្រុងគីវ ធ្វើឲ្យអគារ ១.៧០០ខ្នង នៅតែគ្មានប្រព័ន្ធកម្ដៅ

2026/01/25 11:59:11 pm        120

អគារលំនៅឋានប្រហែល ១.៧០០ខ្នង នៅក្នុងរដ្ឋធានីគីវរបស់ប្រទេសអ៊ុយក្រែន នៅតែគ្មានប្រព័ន្ធកម្ដៅ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី កាលពីដើមសប្តាហ៍នេះ។ នេះបើតាមអភិបាលក្រុង លោក Vitalii Klitschko ដែលបាននិយាយនៅថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦) នេះ។

ទីក្រុងមូស្គូបានបង្កើនការទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ក្នុងឆ្នាំ២០២២។ រុស្ស៊ីបានបើកការវាយប្រហារយ៉ាងទូលំទូលាយលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយបានធ្វើឲ្យទីក្រុងគីវរញ្ជួយជាមួយនឹងសំឡេងផ្ទុះ នាពេលយប់ ដែលនាំឲ្យអចលនទ្រព្យចំនួន ១,២លានកន្លែង គ្មានអគ្គិសនីប្រើប្រាស់ទូទាំងប្រទេស ក្នុងអំឡុងពេលមានសីតុណ្ហភាពក្រោមសូន្យ នារដូវរងា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «គោលដៅចម្បងរបស់រុស្ស៊ី នាពេលនេះ គឺវិស័យថាមពលរបស់យើង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងអគារលំនៅឋាន»។ លោកបានបញ្ជាក់ថា ក្នុងសប្តាហ៍នេះតែមួយ រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែន ដោយយានដ្រូនវាយប្រហារជាង ១.៧០០គ្រឿង គ្រាប់បែកពីលើអាកាសមានប្រព័ន្ធបញ្ជានាំផ្លូវជាង ១.៣៨០គ្រាប់ និងមីស៊ីល ៦៩គ្រាប់។

លោកឧបនាយករដ្ឋមន្ត្រី Oleksiy Kuleba បាននិយាយកាលពីថ្ងៃសៅរ៍ថា អគារជាង ៣.២០០ខ្នង នៅទីក្រុងគីវ គ្មានប្រព័ន្ធកម្ដៅ នៅល្ងាចនោះ ដោយចុះពីកម្រិតនាពេលព្រឹក ៦.០០០ខ្នង។

លោក Klitschko បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ចាប់តាំងពីល្ងាចម្សិលមិញ (ថ្ងៃសោរ៍) បុគ្គលិកអគ្គិសនី និងក្រុមហ៊ុនថាមពល បានស្តារការផ្គត់ផ្គង់ប្រព័ន្ធកម្ដៅដល់អគារជាង ១.៦០០ខ្នងឡើងវិញ។ ហើយពួកគេកំពុងបន្តធ្វើការ ដើម្បីស្តារសេវាកម្មឡើងវិញ សម្រាប់លំនៅឋានរបស់អ្នកក្រុងគីវ»។

ការវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីអ៊ុយក្រែននេះ បានកើតឡើង នៅពេលដែលអ្នកចរចាអ៊ុយក្រែន រុស្ស៊ី និងអាមេរិក កំពុងពិភាក្សា អំពីជម្រើសនានា នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ដើម្បីបញ្ចប់សង្គ្រាម៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm