នាយប់ថ្ងៃអាទិត្យទី២៥ ខែមករា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិកាន់តែច្រើនកុះករមកដើរលេងកំសាន្ត រួមទាំងចូលទស្សនាផ្ទាំងពិព័រណ៍បង្ហាញសមិទ្ធផល និងការអភិវឌ្ឍនានាក្នុងរាជធានីភ្នំពេញ ដែលបានដាក់តាំងបង្ហាញនៅផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)។












