អ្នកស្លាប់កើនឡើង ខណៈការជំរុញអន្តោប្រវេសន៍អាមេរិក របស់លោក Trump កាន់តែខ្លាំងក្លា

2026/01/26 04:15:52 pm        220

សេចក្ដីរាយការណ៍ពីសារព័ត៌មានរ៉យទ័រ បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ មករា) ថា ការបាញ់ប្រហារលើបុរសម្នាក់បណ្ដាលឱ្យស្លាប់ នៅទីក្រុង Minneapolis កាលពីថ្ងៃសៅរ៍ បានបន្ថែមចំនួនអ្នកស្លាប់កាន់តែច្រើនឡើងៗ នៅក្នុងការជំរុញអន្តោប្រវេសន៍កាន់តែខ្លាំងក្លារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងខែមករានេះ ដែលបានបង្កើនការត្រួតពិនិត្យលើការបង្ក្រាបយ៉ាងតឹងរ៉ឹង ស្របពេលប្រតិកម្មតបពីក្រុមមន្រ្តីរដ្ឋ និងអ្នកស្រុក ក៏កាន់តែខឹងសម្បា។

ហេតុការណ៍ថ្ងៃសៅរ៍នោះ គឺជាការបាញ់ប្រហារមួយក្នុងចំណោមការបាញ់ប្រហារចំនួន៥ ក្នុងខែមករា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងភ្នាក់ងារសហព័ន្ធ ដែលអនុវត្តច្បាប់អន្តោប្រវេសន៍ រួមទាំងការបាញ់ប្រហារបណ្ដាលឱ្យស្លាប់លើស្ត្រីម្នាក់ ឈ្មោះ Renee Good នៅរដ្ឋ Minnesota។ របាយការណ៍និយាយថា យ៉ាងហោចណាស់ មានជនអន្តោប្រវេសន៍ចំនួន ៦នាក់ បានស្លាប់នៅក្នុងខែនេះ ក្នុងការឃុំឃាំងអន្តោប្រវេសន៍សហព័ន្ធ ដែលជាល្បឿនដ៏លឿនមិនធម្មតា។

រដ្ឋបាលលោក Trump កំពុងបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងខ្លាំង ជាមួយនឹងថវិកាចំនួន ១៧០ពាន់លានដុល្លារ សម្រាប់ភ្នាក់ងារអន្តោប្រវេសន៍រហូតដល់ខែកញ្ញា ឆ្នាំ២០២៩ ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនជាប្រវត្តិសាស្ត្រ។

ទីក្រុង Minneapolis ក្លាយជាចំណុចកណ្តាលនៃការបង្ក្រាបរបស់លោក Trump ក្នុងខែមករា ដោយមានភ្នាក់ងារប្រហែល ៣ពាន់នាក់ ត្រូវដាក់ពង្រាយ។ ហ្វូងបាតុកររាប់ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវអស់ជាច្រើនថ្ងៃ ទោះបីជាសីតុណ្ហភាពក្រោមសូន្យក៏ដោយ ដើម្បីសម្តែងការប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងទាមទារឱ្យលោក Trump ដកភ្នាក់ងារទាំងនោះចេញទៅវិញ។

លោក Trump អះអាងថា ប្រតិបត្តិការយោធានេះគឺចាំបាច់ណាស់ ដើម្បីដកឧក្រិដ្ឋជនចេញពីសហរដ្ឋអាមេរិក ឱ្យអស់ ប៉ុន្តែរបាយការណ៍បាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនជាច្រើន គឺដោយសារតែលទ្ធភាពនៃការរំលោភលើអន្តោប្រវេសន៍ស៊ីវិលប៉ុណ្ណោះ ដែលស្មើនឹងការរំលោភច្បាប់ចរាចរណ៍ជាដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        211
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        199
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm