ផ្ទុះការតវ៉ា និងប៉ះទង្គិចគ្នានៅរដ្ឋ Minnesota ក្រោយទីភ្នាក់ងារអន្តោប្រវេសន៍បាញ់សម្លាប់គិលានុបដ្ឋាកម្នាក់ ខណៈទាមទារដកទីភ្នាក់ងារនេះ

2026/01/26 05:03:40 pm        196

អភិបាលរដ្ឋ Minnesota លោក Tim Walz ទាមទារឱ្យលោក Trump ដកភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ "ដែលពុំបានបណ្តុះបណ្តាល" ចេញពីរដ្ឋបន្ទាប់ពីការបាញ់សម្លាប់បាតុករម្នាក់នៅទីក្រុង Minneapolisជាការសម្លាប់លើកទីពីរក្នុងទីក្រុងនេះស្របពេលការបង្ក្រាបអន្តោប្រវេសន៍នៅតែបន្ត។

ខណៈការអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយបានកើនឡើងចំពោះការសម្លាប់លោក Alex Pretti ដែលជាគិលានុបដ្ឋាក ICUវ័យ៣៧ ឆ្នាំ លោក Walz បានសួរសំណួរដោយផ្ទាល់ទៅកាន់លោក Trump ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ដោយសួរថា នោះជាផែនការអ្វី?តើយើងត្រូវធ្វើអ្វីដើម្បីដកទីភ្នាក់ងារសហព័ន្ធទាំងនេះចេញពីរដ្ឋរបស់យើងបាន?។

អ្នកទីក្រុង Minnesota រួមទាំងក្រុមគិលានុបដ្ឋាកផង បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអាទិត្យ២៥មករាដើម្បីដើរក្បួនតវ៉ាទៅកាន់ Minneapolis City Hall ទាមទារយុត្តិធម៌ដែលទីភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ ICE បានបាញ់សម្លាប់ពលរដ្ឋអាមេរិកម្នាក់ទៀត។

ជាមួយគ្នានោះការប៉ះទង្គិចគ្នាបានកើតឡើង នៅកន្លែងដែលបុរសរងគ្រោះត្រូវបានទីភ្នាក់ងារសហព័ន្ធបាញ់សម្លាប់។នេះជាលើកទី២ហើយនៃហេតុការណ៍បាញ់សម្លាប់ពីសំណាក់ក្រុមទីភ្នាក់ងារសហព័ន្ធនៅខែនេះ អំឡុងការអនុវត្តន៍ច្បាប់បង្ក្រាបអន្តោប្រវេសន៍ក្នុងទីក្រុងភាគខាងជើងរបស់អាមេរិកមួយនេះ។

ទីភ្នាក់ងារសហព័ន្ធបានបាញ់សម្លាប់លោក Pretti កាលពីថ្ងៃសៅរ៍ ខណៈកំពុងប៉ះទង្គិចជាមួយរូបគេនៅលើផ្លូវមួយក្នុងទីក្រុង Minneapolis តិចជាងបីសប្តាហ៍បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ឈ្មោះ Renee Good ដែលជាម្តាយមានវ័យ៣៧ ឆ្នាំមានកូនបីនាក់ និងជាពលរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm