សេចក្តីរាយការណ៍៖ បេសកជនពិសេសអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបើកឡើងវិញច្រក Rafah

2026/01/26 06:44:56 pm        109

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលជាច្រើន រាយការណ៍ថា បេសកជនពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff បានដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបើកឡើងវិញច្រកឆ្លងកាត់ Rafah រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប ជាផ្នែកនៃផែនការសន្តិភាពគាំទ្រដោយទីក្រុងវ៉ាស៊ីនតោនសម្រាប់តំបន់ហ៊ុមព័ទ្ធមួយនេះ។ អ៊ីស្រាអែលបានបិទច្រកRafah ដែលជាច្រកសម្រាប់ប្រតិបត្តិការជាច្រើន ដូចជាដឹកជញ្ជូនជំនួយសង្គ្រោះចូលទៅក្នុងតំបន់ហ្កាហ្សា និងដឹកអ្នករងរបួសចេញពីតំបន់នោះ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល នឹងបើកឡើងវិញច្រកឆ្លងកាត់Rafah នៅតំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប សម្រាប់ការឆ្លងកាត់របស់ប្រជាជនតែប៉ុណ្ណោះ បន្ទាប់ពីប្រតិបត្តិការដើម្បីកំណត់ទីតាំងស្វែងរកសាកសពចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយដែលនៅសល់នៅក្នុងតំបន់ហ៊ុមព័ទ្ធនោះត្រូវបានបញ្ចប់។

ព្រំដែននេះ ត្រូវបានគេសន្មត់ថាត្រូវបើកក្នុងអំឡុងពេលដំណាក់កាលដំបូងនៃផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្គ្រាម ក្រោមបទឈប់បាញ់ដែលបានឈានដល់ក្នុងខែតុលា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ទោះជាយ៉ាងណា អ៊ីស្រាអែលបានដាក់លក្ខខណ្ឌសម្រាប់ការបើកឡើងវិញលើការវិលត្រឡប់នៃចំណាប់ថ្នូរនៅរស់ទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា ព្រមទាំង «កិច្ចខិតខំប្រឹងប្រែង១០០ភាគរយ» ដោយក្រុមហាម៉ាស ដើម្បីកំណត់ទីតាំង និងប្រគល់សាកសពចំណាប់ថ្នូរដែលបានស្លាប់ទាំងអស់។ សាកសពទាំងអស់ ត្រូវបានប្រគល់ឲ្យ លើកលែងតែសាកសពរបស់មន្ត្រីនគរបាល លោក Ran Gvili ។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើម «ប្រតិបត្តិការដែលបានកំណត់គោលដៅ» នៅភាគខាងជើងតំបន់ហ្កាហ្សា ដើម្បីយកសាកសពរបស់លោកមកវិញ ខណៈមន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថា មាន «តម្រុយស៊ើបការណ៍សម្ងាត់ជាច្រើន» ទាក់ទងនឹងទីតាំងដែលអាចរកឃើញ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm